គ.ជ.ប ចេញសេចក្តីជូនដំណឹង បញ្ជាក់ពីឯកសារផ្លូវការ របស់ប្រជាពលរដ្ឋ សម្រាប់យកទៅប្រើប្រាស់ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់!
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែមិថុនានេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដើម្បីបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ពីឯកសារផ្លូវការរបស់ពួកគាត់ សម្រាប់យកទៅប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលនឹងចូលមកដល់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ គ.ជ.ប បានឲ្យដឹងថា ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោត ដើម្បីបោះឆ្នោតប្រជាពលរដ្ឋត្រូវ៖ * មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០១៦។ * មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ * ប្រជាពលរដ្ឋ ត្រូវចងចាំថា ឯកសារដែលត្រូវយកទៅបោះឆ្នោត មានតែ០២ (ពីរ) ប្រភេទប៉ុណ្ណោះគឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ * ប្រជាពលរដ្ឋ ត្រូវចងចាំថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតគ្រាន់តែជាឯកសារ ជំនួយសម្រាប់ងាយស្រួល រកទីតាំងការិយាល័យបោះឆ្នោត និងរកឈ្មោះក្នុងបញ្ជីបោះឆ្នោត តែប៉ុណ្ណោះ។ * ប្រជាពលរដ្ឋ ត្រូវចងចាំថា បង្កាន់ដៃចុះឈ្មោះបោះឆ្នោត មិនអាចប្រើប្រាស់ក្នុងការបោះឆ្នោតបានទេ។ * ករណីប្រជាពលរដ្ឋមកបោះឆ្នោត មិនបានយកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត…