សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាជំរុញ ផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៧
FN ៖ វេទិកាស្តីជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា និងចិន ឆ្នាំ២០១៧ បានបើកជាផ្លូវការហើយ នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង លោក វ៉ាង ចែរ៉ុយ អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងវេទិកានេះ ស្តង់ផលិតផលរបស់កម្ពុជាជាច្រើន ត្រូវបានដាក់តាំងបង្ហាញប្រជាពលរដ្ឋចិន និងភ្ញៀវទេសចរណ៍ដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វេទិកានេះ នឹងផ្តល់ឱកាសសម្រាប់ធុរជន និងវិនិយោគិនកម្ពុជា-ចិន បានជួបពិភាក្សា និងសិក្សាស្វែងយល់ពីកាលានុវត្តន៍ភាព និងសក្តានុពលពាណិជ្ជកម្ម និងទេសចរណ៍ ហើយក៏ជាឱកាសសម្រាប់ពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិន លើវិស័យផ្សេងៗទៀត។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា វេទិកានេះ មិនត្រឹមតែផ្តល់ឱកាសម្រាប់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ បានជួបពិភាក្សា និងសិក្សាស្វែងយល់ពីកាលានុវត្តន៍ភាព និងសក្តានុពលពាណិជ្ជកម្ម និងទេសចរណ៍ ប៉ុណ្ណោះទេ…