តំបន់ទេសចរណ៍ជាច្រើន កំពុងលាក់ខ្លួននៅតំបន់អារ៉ែង ខេត្តកោះកុង, រដ្ឋមន្ត្រីទេសចរណ៍ ណែនាំឲ្យប្រជាសហគមន៍ ខំប្រឹងអនុវត្តន៍ការងារទាក់ទាញទេសចរ
FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងែទី១៩ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូមួយក្រុម និងសមាគមន៍ទីភ្នាក់ងារទេសចរណ៍ CATA ទៅធ្វើទស្សនកិច្ចនៅសហគមន៍អរកូទេសចរណ៍ អារ៉ែង ដើម្បីណែនាំឲ្យសហគមន៍អេកូទេសចរណ៍ ដែលទើបកើតថ្មីមួយនេះ ឲ្យខិតខំអនុវត្តន៍ការងាររបស់ខ្លួន ឲ្យស្របតាមស្តង់ដារជាតិ និងអាស៊ាន ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលទៅទស្សនាតំបន់នេះកាន់តែច្រើន។ សកម្មភាពនេះ មានការចូលរួមពីលោក ប៊ុន លឺត អភិបាលខេត្តកោះកុង លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម លោក សូខន ឫទ្ធិគុណ អនុរដ្ឋលេខាក្រសួងបរិស្ថានកញ្ញា Suwanna Gauntlet ប្រធានអង្គការសម្ព័ន្ធភាពសត្វព្រៃ និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ CATA លោកអភិបាលស្រុកថ្មបាំង មេឃុំទាំង៣ រួមជាមួយប្រជាពលរដ្ឋសហគមន៍ ជាង២០០នាក់ ដែលរស់នៅក្នុងឃុំចំនួន ៣ឃុំ នៃស្រុកថ្មបាំង ខេត្តកោះកុង។ លោករដ្ឋមន្ត្រីបានណែនាំឲ្យសហគមន៍អេកូទេសចរណ៍ អារ៉ែង ត្រូវខិតខំអនុវត្តន៍ការងាររបស់ខ្លួនឲ្យបានល្អ ស្របតាមស្តង់ដារសហគមន៍ទេសចរណ៍កម្ពុជា និងអាស៊ាន…