នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ បើគ្មានគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល សង្គ្រាមនៅកម្ពុជាក៏នៅមិនទាន់ចប់
FN : នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងឲ្យដឹងថា បើគ្មានគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលទេ សង្គ្រាមនៅកម្ពុជាមកដល់ពេលនេះ ក៏នៅមិនទាន់ចប់ផង។ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បន្តថា ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ក្នងន័យបំផ្លាញសុខសន្តិភាព ដែលយើងទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច តែងតែលើកតម្កើង កិច្ចព្រមព្រៀង ថ្ងៃ២៣ តុលា ដោយចោទរាជរដ្ឋាភិបាលថា បានរំលោភ កិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស ថ្ងៃ២៣ តុលា។ បើគ្មានថ្ងៃ៧ ខែមករាទេ ក៍គ្មានកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៣ តុលា ក៍គ្មានសិទ្ធមនុស្ស គ្មានសិទ្ធរស់រានមានជីវិតសិទ្ធផ្សេងៗទៀត ហើយក៏គ្មានសុខសន្តិភាពស្ថេរភាព និងការអភិវឌ្ឍរីកចម្រើនលូតលាស់ លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះនោះដែរ។ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង តំណាងឲ្យនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ បានលើកឡើងបែបនេះ ខណៈលោកចូលរួម នៅក្នុងពិធីសំណេះសំណាលនិង សាកសួរសុខទុក្ខដល់បងប្អូន នាយ-ពលទាហាន កងពលថ្មើរជើងលេខ៧០…