សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម សម រង្ស៊ី ដែលបានជូនពរខ្ញុំក្នុងពេលដែលខ្ញុំមានជម្ងឺ»

FN ៖ តាមរយៈ Facebook របស់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន Comment ឆ្លើយតបវិញទៅកាន់លោក សម រង្ស៊ី ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម សម រង្ស៊ី ដែលបានជូនពរខ្ញុំ ក្នុងពេលដែលខ្ញុំមានជម្ងឺ។ ខ្ញុំក៏សុំយកឱកាសនេះជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបតែសេចក្តីសុខ»។ ការ Comment ឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួនឯងទៅក្រៅប្រទេស បានជូនពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យឆាប់ជាសះស្បើយឡើងវិញ នាគ្រាដែលសម្តេចតេជោ ហ៊ុន សែន មានជំងឺ ហើយកំពុងសម្រាកនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី។ ជាមួយនឹងការបង្ហោះរូបភាពសម្តេចតេជោ ហ៊ុន សែន នាថ្មីៗនេះលោក សម រង្ស៊ី…

លោក​ទេស​រដ្ឋ​មន្រ្តី អៀង ម៉ូលី៖ «ក្នុងការអនុ​វត្តការ​ងារ ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​អេដស៍ យើង​នៅ​ខ្វះ​ថវិកា ប្រមាណ​៤លាន​ដុល្លារ​​​​ ក្នុង១ឆ្នាំៗ»

FN ៖ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង​នឹងជំងឺអេដស៍ បានថ្លែងឲ្យដឹងថា ក្នុងការអនុវត្តការងារប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាល និងការឆ្លងជំងឺអេដស៍ អាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ នៅខ្វះខាតថវិកា​​ប្រមាណ៤លានដុល្លារទៀត ក្នុងមួយឆ្នាំៗ ក្នុងរយៈកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ បើទោះបីជាទទួល​បានថវិកាបដិភាគ ពីរាជរដ្ឋាភិបាល​កម្ពុជាប្រមាណ ៤លាន៥សែន​ដុល្លារ សម្រាប់រួមចំណែកទិញឱសថ ប្រឆាំងនឹងមេរោគអេដស៍ក្ដី។ ការថ្លែងបែបនេះ របស់​ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ គឺក្នុងឱកាសដែលលោកបានចូលរួម ក្នុង​កិច្ចប្រជុំពិគ្រោះយោបល់ របស់សហគមន៍ និងសង្គមស៊ីវិល លើសេចក្ដីព្រាង​គម្រោង ស្នើសុំថវិកា​មូលនិធិសកល សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ដែលបានធ្វើឡើង​ នាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារ ហ៊ីម៉ាវើរី ដោយមានការចូលរួម ពីតំណាងអង្គការជាដៃគូ និងតំណាងមកពីសហគមន៍ នានាជាច្រើន។ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានថ្លែងឲ្យដឹងទៀតថា ជោគជ័យដែលកម្ពុជា​ទទួលបាន ទាំងការ​ប្រយុទ្ធនឹងជំងឺអេដស៍ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បានធ្វើឲ្យដំណាក់កាលចុងក្រោយ នៃការលុបបំបាត់ការឆ្លង​មេរោគអេដស៍ កំពុងស្ថិតក្នុងស្ថានភាពអន្តរកាល។ ជំនួយពីដៃគូអភិវឌ្ឍ​បានបន្តធ្លាក់ចុះ ក្នុងពេលដែលរដ្ឋា​ភិបាល​ កំពុងពង្រឹងភាពជាម្ចាស់…