ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក៖ ពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៤លាននាក់
FN ៖ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និងការផ្សព្វផ្សាយពីស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានចំនួន ១,៤១២,១៤៩នាក់ទៀត។ ក្នុងកិច្ចប្រជុំនោះ លោកប្រធាន គ.ជ.ប បានឲ្យដឹងថា ស្ថិតិរបស់ប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាសរុបមានចំនួន ១៥,៨៨៣,២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ពោលគឺគ្រប់អាយុបោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ២០១៨ (គិតដល់ថ្ងៃបោះឆ្នោត) មានចំនួន ៩,៧៨៨,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់។ លោកថ្លែងបន្តយ៉ាងដូច្នេះថា «អ្នកដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី បានន័យថា ទើបគ្រប់អាយុ និងមិនទាន់បានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ មានចំនួន ១,៤១២,១៤៩នាក់»។ បើតាម គ.ជ.ប ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត គឺជាការ៖ *…