គ.ជ.ប ចេញសេចក្តីបំភ្លឺថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នឹងធ្វើឡើងតាមការគ្រោងទុក ត្រឹមត្រូវតាមច្បាប់ គ្មានអ្វីអាចរារាំងបានទេ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីបំភ្លឺមួយថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ នឹងធ្វើឡើងតាមការគ្រោងទុក នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយត្រឹមត្រូវទៅតាមច្បាប់ ដោយគ្មានអ្វីអាចរារាំងបានទេ។ សេចក្តីបំភ្លឺជូនជនរួមជាតិ របស់គ.ជ.ប ពេលនេះ ធ្វើឡើងបន្ទាប់ពីមានទស្សនមួយចំនួនលើកឡើងថា គ្មានអតីតគណបក្សសង្គ្រោះជាតិ ដែលជាអតីត គណបក្សប្រឆាំងនៅកម្ពុជាចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នឹងមិនមានលក្ខណៈស្របច្បាប់ ។ គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គ.ជ.ប សូមបំភ្លឺថា នេះជាការធ្វើបុរេវិនិច្ឆ័យនៅពេលដែលការបោះឆ្នោតនៅមិនទាន់បានប្រព្រឹត្តទៅផង និងដោយខុសនឹងគន្លងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ្មានមាត្រាណាមួយទាល់តែសោះ ដែលចែងថា ការបោះឆ្នោតនេះត្រូវតែមាន ការចូលរួមពី គណបក្សប្រឆាំង ហើយបើគ្មានការចូលរួម ការបោះឆ្នោតនឹងមិនមានលក្ខណៈស្របច្បាប់ ។ គ.ជ.ប គឺជាស្ថាប័នកំពូលរបស់ជាតិ និងប្រជាជនកម្ពុជា មិនមែនជារបស់គណបក្សណា ឬនរណាមួយឡើយ ប៉ុន្តែប្រកាន់ខ្ជាប់គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ»។ គ.ជ.ប បានបញ្ជាក់ទៀតថា…

សម្តេចតេជោ ហ៊ុន សែន ជំរុញក្រសួងការពារជាតិវៀតណាម ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យក្រសួងការពារជាតិវៀតណាមសហការឲ្យបានកាន់តែខ្លាំងក្លាជាមួយកម្ពុជា ក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍នានាក្នុងការប្រយុទ្ធប្រឆាំងចលនាបដិវត្តន៍ពណ៌។ ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យលោក ង្វៀន ជីវិញ (Nguyen Chivinh) អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាវិមានសន្តិភាព នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំ រកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះ លោក ង្វៀន ជីវិញ បានគោរពជម្រាបជូនសម្តេចតេជោ អំពីទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលបច្ចុប្បន្នមានភាពល្អប្រសើរជាទីបំផុត ហើយកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌកម្ពុជា វៀតណាម ឡាវ គឺមានភាពល្អប្រសើរផងដែរ។ ក្នុងជំនួបនោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើវៀតណាម និងកម្ពុជា…