សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ និងពិសាបាយ
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនគ្រីស្ទបរិស័ទ និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ គ្រប់លំដាប់ថ្នាក់ ជាទីមេត្រី! រីករាយ ដែលបានអនុវត្តការសន្យា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានអនុវត្តនូវការសន្យារបស់ខ្លួន ដែលមានជំនួបប្រចាំឆ្នាំតាំងពីឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ កន្លងទៅ។ នៅខែ ឧសភា កន្លងទៅ យើងក៏បានសម្រេចថានូវការជួបជុំលើកក្រោយ ដើម្បីទទួលទានអាហារជាមួយគ្នា។ ថ្ងៃនេះ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាមានការរីករាយ ដោយទទួលបានការចូលរួមពីសំណាក់បងប្អូនគ្រីស្ទបរិស័ទ ដែលអញ្ជើញមានជំនួបនៅក្នុងទីនេះ។ គ្រប់និកាយជួយអភិវឌ្ឍសេដ្ឋកិច្ច រក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ខ្ញុំចាំបានថា អ្វីដែលយើងបានជួបគ្នាពីរឆ្នាំកន្លងទៅមាន ១៣ ចំណុច បើសិនជាបូកសរុបឡើងវិញ ប៉ុន្តែ មុនទៅដល់បញ្ហានោះ អនុញ្ញាតឱ្យខ្ញុំសុំយកឱកាសនេះ សម្ដែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងទាំងអស់នូវគ្រប់បរិស័ទ ទាំងគ្រប់និកាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលក្នុងរយៈមួយឆ្នាំកន្លងផុតទៅនេះ ក៏បានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម …