ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវា អន្តរជាតិនារី ៨ មីនា
FN ៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៦ នៅសាលមហោ ស្រពកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ក្នុងឱកាសអបអរសាទរខួបលើកទី១០៦ឆ្នាំ នៃទិវាអន្តរជាតិនារី ៨ មីនា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះការប្រារព្ធ ទិវានារីអន្តរជាតិក្រោមប្រធានប្រធាន «ស្រ្តីដើម្បីសន្តិភាព និងវឌ្ឍនភាព» ព្រោះបានឆ្លុះបញ្ចាំងពីតម្លៃនៃការចូលរួមរបស់ស្រ្តី ក្នុងការចូលរួម ថែរក្សាសុខសន្តិភាព និងវឌ្ឍនភាពរបស់សង្គមជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានបន្តថា តាមរយៈប្រធានបទនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីតម្លៃសន្តិភាពផងដែរ ព្រោះបើគ្មានសុខសន្តិភាពទេ កម្ពុជា ក៏គ្មានការអភិវឌ្ឍផងដែរ។ * សម្តេចតេជោ បានថ្លែងថា ចាប់តាំងឆ្នាំ២០០៦មក កម្ពុជា បានបញ្ជូនកងទ័ពក្រោមទង់អង្គការសហប្រជាជាតិ ទៅរក្សាសុខសន្តិភាព…