ប្រសាសន៍ និងការអធិប្បាយតាមហ្វេសប៊ុក ស្តីពី ទស្សនកិច្ចខេត្ត ត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាម (ថ្ងៃទី ២៣ ដល់ ២៧ សីហា ២០១៦)
សម្ដេចតេជោ អញ្ជើញធ្វើដំណើរត្រឡប់មកភ្នំពេញវិញ, ថ្ងៃទី ២៧ សីហា ២០១៦ បន្ទាប់ពីបានធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណ ៩០០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប ពេលនេះ ខ្ញុំត្រឡប់មកដល់ទីក្រុងភ្នំពេញដោយសុវត្ថិភាពវិញហើយ។ សូមអរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ពិសេស កុមារ និងយុវជនដែលជាសិស្សានុសិស្ស ដែលបានទទួលខ្ញុំព្រះករុណាខ្ញុំ ដ៏រាក់ទាក់ បង្ហាញពីក្តីស្រឡាញ់រាប់អាន និងជឿទុកចិត្តមកលើការដឹកនាំរបស់ខ្ញុំព្រះករុណាខ្ញុំ។ ហត់នឿយកាយតែសប្បាយចិត្ត ពិតជាមានន័យខ្លាំងណាស់សំរាប់ខ្ញុំ៕ សម្ដេចតេជោ អញ្ជើញជួបលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅ សាលាបឋមសិក្សាមោង, សៀមរាប, ថ្ងៃទី ២៧ សីហា ២០១៦ រសៀលថ្ងៃទី ២៧ សីហា ក្នុងពេលធ្វើដំណើរពីខេត្តឧត្តរមានជ័យមកកាន់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្សនៅ សាលាបឋមសិក្សាមោង ស្ថិតក្នុងភូមិមោង ឃុំមោង…