ពិធីប្រគល់ផ្ទះ ដែលប្រែក្លាយពីដំបូលប្រក់ស្បូវទៅជាប្រក់ស័ង្កសីចំនួន១៨៩ខ្នង ជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅស្រុកភ្នំស្រុក
BMC/NCDD ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ កាលពី ព្រឹកថ្ងទី២៩ ខែមីនា ឆ្នាំ២០១៦នេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ផ្ទះ ដែលប្រែក្លាយពីដំបូលប្រក់ស្បូវទៅជាប្រក់ស័ង្កសីចំនួន១៨៩ខ្នង ជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅស្រុកភ្នំស្រុកដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងវត្តណាំតៅ ភូមិ-ឃុំណាំតៅ ។ ថ្លែងក្នុងពិធីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន មានប្រសាសន៍ដោយនាំយកនូវ ប្រសាសន៍ ផ្តាំផ្ញើ សួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ ហើយជានិច្ចកាលសម្តេចតែងតែគិតគូរជួយដោះស្រាយរាល់ការលំបាកជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងតាមរយៈក្រុមការងារ។ ឯក ឧត្តមបានបញ្ជាក់ថា ក្រោមគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោបានធ្វើឱ្យប្រទេសជាតិយើង ទាំងមូលមានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេសដែលបានបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងភាពសុខក្សេមក្សាន្តចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើនដូចសព្វថ្ងៃនេះ។ ឯកឧត្តមបានលើកឡើងថា ក្រុមការងារដែលបានចុះជួយសាងសង់ផ្ទះស្បូវ ជំនួសមកវិញជាសង្ក័សីនេះ គឺយើងមិន ប្រកាន់និន្នាការនយោបាយនោះទេពោលគឺឱ្យប្រជាពលរដ្ឋក្រីក្រជាក់ស្តែងចំពោះ មុខហើយ ចំពោះការប្រគល់ផ្ទះនាពេលនេះគឺស្រុកភ្នំស្រុកធ្វើសម្រេចផែនការបានមុនគេ។ ឯកឧត្តមកែ គឹមយ៉ាន បានថ្លែងជំរុញទៅកាន់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ទាំងអស់ត្រូវបន្ត និងបង្កើន ល្បឿនចុះ ជួយជួសជុល និងសាងសង់ផ្ទះជូន ប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាក នៅតាមស្រុកនានា នៅក្នុង ខេត្តបន្ទាយ…