សេចក្តីដកស្រង់សង្កថា ក្នុងឱកាសអញ្ជើញ សួរសុខទុក្ខយោធិនពិការ ៣១៧ គូលែន
ការសន្យា “មួយឆ្នាំមកសួរសុខទុក្ខម្តង ឬក៏ឲ្យភរិយា ឬកូនមកជំនួស” ថ្ងៃនេះ ខ្ញុំ និងភរិយា រួមជាមួយថ្នាក់ដឹកនាំទាំងអស់ រីករាយដែលបានមកជួបជុំជាមួយបងប្អូននៅទីនេះ។ អនុញ្ញាតឲ្យខ្ញុំ និងភរិយា ធ្វើការអភ័យទោសអំពីការអាក់ខានពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយមិនបានបំពេញតាមការសន្យាថា ក្នុងមួយឆ្នាំមកសួរសុខទុក្ខម្តង។ តាកែនកោះស្លា យើងអាចទៅមួយឆ្នាំបានម្តង … ប៉ុន្តែ ចាប់ពីឆ្នាំនេះតទៅ សូមសន្យាថា ខ្ញុំនឹងមកមួយឆ្នាំម្តង ហើយបើខ្ញុំមិនបានមកទេ គឺប្រពន្ធ ឬកូនខ្ញុំ នឹងមកតំណាងឲ្យខ្ញុំ។ យ៉ាងណាក៏ដោយ វត្តមានរបស់ខ្ញុំនៅមានជាប់ជាប្រចាំ តាមរយៈនៃមជ្ឈមណ្ឌលនេះ ដែលបានសាងសង់ជាផ្ទះ ជាសាលារៀន ជាមន្ទីរពេទ្យ ជាវត្តអារាម ផ្លូវថ្នល់ ហើយដំណាំដាំដុះដែលបានដាំឡើងនេះក៏មានវត្តមានរបស់ខ្ញុំនៅទីនោះហើយដែរ។ យ៉ាងណាក្តី យើងត្រូវការវត្តមានមនុស្សជាក់ស្តែង…។ ខ្ញុំអរគុណណាស់ជាមួយវឌ្ឍនភាពដែលបានកើតឡើង តាមរបាយការណ៍របស់ឧត្តមសេនីយ៍ ពៅ សៀ អំពី មណ្ឌលនេះ តាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះ។ (ឥឡូវ)មានការវិវត្តច្រើនណាស់ទៅហើយ តែយើងក៏មិនបណ្តែតបណ្តោយ ទុកឲ្យស្ថានភាពវិលត្រឡប់ថយក្រោយវិញនោះទេ ដោយសារមានលក្ខណៈពិសេសរបស់វានៅត្រង់ថា បងប្អូនយើងជាជនពិការ។ បើគ្មានការប្រឹងប្រែងខ្លួនឯងទេ ទោះបី ហ៊ុន សែន ១០០ នាក់…