ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ជាង១ម៉ឺននាក់ នៅតំបន់កំបូល រាជធានីភ្នំពេញ
FN ៖ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នា២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ជាង ១ម៉ឺននាក់ នៅតំបន់កំបូល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីការរីករាយ និងអរគុណដល់បងប្អូនកម្មករ កម្មការិនី ដែលតែងតែព្យាយាមថតរូបអនុស្សាវរីយ៍ជាមួយ គ្រប់ជំនួបទាំងអស់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយជីវិតរបស់សម្តេច ក្រៅពីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ហើយនោះ គឺសម្តេចតែងរស់នៅ ជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាលទាំងអស់ ជាពិសេសក្នុងដំណាក់កាលប្រជាពលរដ្ឋមានទុក្ខលំបាក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា សមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល និងជីដូនជីតា ឪពុកម្តាយ របស់កម្មករ នឹងបន្តរក្សាបាន ហើយឈានទៅសម្រេចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានត្រៀមខ្លួនរួចជាស្រេច…