សម្តេចតេជោ ហ៊ុន សែន យល់ព្រមភ្នាល់ជាមួយ សម រង្ស៉ី «បើសិន សម រង្ស៉ី ចូលមកកម្ពុជាហើយចាប់មិនបានក្នុងរយៈពេល២៤ម៉ោង, សម្តេចសុខចិត្តចុះចេញពីតំណែង» (ដកស្រង់ចេញពី Fresh News)
FN ៖ ឆ្លើយតបនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩ ដែលបានបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់ថា បើសិន សម រង្ស៊ី ហ៊ានចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនោះសម្តេចតេជោ យល់ព្រមចុះចេញពីតំណែងទេ ? នៅព្រឹក ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដើម្បីឆ្លើយតបនឹងការបបួលរបស់ទណ្ឌិត សម រង្ស៉ី។ សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ព្រមទទួលការភ្នាល់ជាមួយអាម្សៀ រង្ស៊ី ប្រសិនបើអ្នកឯងជាន់ទឹកដីខ្មែរនៅថ្ងៃទី ៩ ខែ…