ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ជិត២ម៉ឺននាក់
FN ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលធ្វើឡើងនៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK)។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណ១ម៉ោង៤០នាទី៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍បានធ្វើឱ្យសម្តេចវង្វេងទាំងនៅទីក្រុង និងជនបទ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានក្រុមការងារមួយក្រុមតែងកត់ត្រារាល់ប្រសាសន៍របស់សម្តេចក្នុងវេទិកាសាធារណៈ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរថៅកែរោងចក្រ និងកម្មករ កម្មការិនីទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រមួយចំនួនបិទទ្វារពេលជំងឺកូវីដ១៩…