រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ ទំនប់ពហុបំណងបាត់ដំបង មានអត្ថប្រយោជន៍ខ្លាំងណាស់ ចំពោះប្រជាកសិករ៤ស្រុក ក្នុងខេត្តបាត់ដំបង
FN ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញ ចុះពិនិត្យការដ្ឋានអនុវត្ត គម្រោងអភិវឌ្ឍន៍ ទំនប់ពហុបំណងបាត់ដំបង ស្ថិតក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។ ថ្លែងក្នុងឱកាសចុះពិនិត្យការងារនាពេលនេះ រដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាក់ថា ទំនប់ពហុបំណងនេះ មានអត្ថប្រយោជន៍ខ្លាំងណាស់ ចំពោះបងប្អូនប្រជាកសិករ ព្រោះថាទំនប់នេះ អាចរក្សាទឹកទុកបានប្រមាណ២៨៦លានម៉ែត្រត្រីគុណ ហើយទឹកដែលរក្សាទុកនេះ នឹងត្រូវទម្លាក់តាមស្ទឹងសង្កែបញ្ជូនទៅ កាន់ សំណង់មេកង្ហត រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រែប្រមាណ៦ម៉ឺនហិកតា នៅក្នុងស្រុករតនមណ្ឌល បាណន់ សង្កែ និងស្រុកមោងឫស្សី។ គម្រោងនេះ ក៏អាចទាញយកថាមពលវារីអគ្គិសនី ចំនួន ១៣,២ មេហ្កាវ៉ាត់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ ដល់ក្រុងបាត់ដំបង ព្រមទាំងជួយកាត់បន្ថយជំនន់ស្ទឹងសង្កែនារដូវវស្សាផងដែរ។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ ទំនប់ពហុបំណងបាត់ដំបង មានទីតាំងសំណង់មេ (ការសាងសង់ទំនប់តភ្ជាប់ពីភ្នំជីប៉ាង ទៅភ្នំកូប ដើម្បីបង្កើតជាអាងទឹក) ស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បច្ចុប្បន្នទំនប់នេះបានចាប់ផ្តើម…