ក្រសួងទេសចរណ៍៖ កម្ពុជានឹងស្នើដាក់ ទីក្រុងបាត់ដំបង ក្រចេះ និងកំពត ជាទីក្រុងបេតិកភណ្ឌ ក្នុងសន្និសីទអន្តរជាតិ ស្តីពីទេសចរណ៍បេតិកភណ្ឌ
FN ៖ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងសន្និសីទអន្តរជាតិស្តីពី ទេសចរណ៍បេតិកភណ្ឌ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ម្ចាស់ផ្ទះកម្ពុជា នឹងស្នើសុំដាក់ទីក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត បញ្ចូលជាទីក្រុងបេតិកភណ្ឌ បន្ទាប់មកនឹងដាក់ចេញសេចក្តីប្រកាសសៀមរាប ស្តីពីការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌ ដើម្បីរំលេចអំពីសារៈសំខាន់ របស់ទេសចរណ៍បេតិកភណ្ឌ។ លោករដ្ឋលេខាធិការ ថ្លែងបែបនេះ ក្នុងនាមតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសដឹកនាំកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ី ACD លើកទី២ ដោយមានការចូលរួមមកពីតំបន់អាស៊ី ២២ប្រទេស នៅសណ្ឋាគារសុខា ខេត្តសៀមរាប ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧។ លោក ទិត ចន្ថា ឲ្យដឹងថា កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នេះ គឺដើម្បីរៀបចំនូវឯកសារពាក់ព័ន្ធសំខាន់ៗ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ នៅថ្ងៃស្អែកនេះ បន្ទាប់ពីពិធីបើកក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ទីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ACD និងសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍…