គ.ជ.ប នឹងស្នើសុំយោបល់ពីភាគីពាក់ព័ន្ធ លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប) បានបញ្ជូនសំណើរពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើស ក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ឬហៅកាត់ថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា» នៅថ្ងៃទី១៥ ខែមករា ឆ្នា២០១៩ ស្អែកនេះ ទៅឱ្យភាគីពាក់ព័ន្ធនានា ដើម្បីធ្វើការពិនិត្យ និងពិចារណាកែតម្រូវមុននឹង គ.ជ.ប អនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។ គ.ជ.ប បានឱ្យដឹងថា ភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ * អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ * អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា * អគ្គលេខាធិការដ្ឋានរដ្ឋសភា * ក្រសួងមហាផ្ទៃ * ក្រសួងយុត្តិធម៌ * ក្រសួងការពារជាតិ * ក្រសួងព័ត៌មាន * គណបក្សនយោបាយចំនួន២០ * ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា * ស្ថានទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា…