ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ និស្សិតដែលទទួលសញ្ញាបត្រមានចំនួនសរុប ៦,៧៦២នាក់ ក្នុងនោះនារី ២,៧៦១នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត។ ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ៖ * សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការអាក់ខានកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ និងមេគង្គ-សាធារណរដ្ឋកូរ៉េ ព្រមទាំងកម្មវិធីផ្សេងៗក្នុងប្រទេសកម្ពុជាផង ដោយសារតែស្ថានភាពជំងឺរបស់ម្តាយក្មេក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានភាពរីករាយចំពោះសាកលវិទ្យាល័យ CUS ដែលមិនត្រឹមតែមានទីតាំងក្នុងរាជធានីភ្នំពេញទេ តែក៏មានទីតាំងនៅខេត្តចំនួន៦ផ្សេងទៀត ជាការជួយសម្រួលដល់ការសិក្សារបស់និស្សិត។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យសាកលវិទ្យាល័យ CUS…

សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា

អាក់ខានចូលរួមប្រជុំអាស៊ានមេគង្គ-កូរ៉េ និងជំនួបទ្វេភាគីជាមួយកូរ៉េ ដោយសារសុខភាពរបស់ម្តាយ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និស្សិតនៅសាកលវិទ្យាល័យឯកទេស នៃកម្ពុជា ចំនួន ៦ ៧៦២ នាក់ ហើយក៏ជាថ្ងៃចាប់ផ្តើមចេញមុខដំបូងជាសាធារណៈ បន្ទាប់ពី ការអាក់ខានអស់រយៈពេល ២ សប្តាហ៍ ដោយសារជំងឺរបស់ម្តាយក្មេក។ ប្រហែលជាព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា បានជ្រាបហើយថា ការលុបចោលដំណើរចូលរួមប្រជុំនៅអាស៊ានមេគង្គ-កូរ៉េ និងជំនួបទ្វេរភាគីជាមួយកូរ៉េ គឺជាការអាក់ខានដែលតម្រូវ ដោយសារសុខភាពរបស់ម្តាយ។ ជាមួយ(គ្នា)នោះ កម្មវិធីផ្ទៃក្នុងមួយចំនួនក៏ត្រូវបានជំនួសដោយសម្តេច ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តីនៅក្នុងប្រទេស ប៉ុន្តែ ពីម្សិលមិញ និងថ្ងៃនេះ គឺផ្តល់ឱកាសឱ្យខ្ញុំព្រះករុណាខ្ញុំបានមកកាន់ទីនេះ ទោះបីថា សុខភាពម្តាយក្មេកស្ថិតក្នុងបន្ទប់សង្គ្រោះបណ្ណោះអាសន្ននៅឡើយ ប៉ុន្តែ ចេញផុតពីស្ថានភាពគ្រោះថ្នាក់។ វឌ្ឍនភាពសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារយើងឃើញនូវវឌ្ឍនភាព នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដូចដែល ឯកឧត្តម ស្តើង…