អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រាប់ប្រជាពលរដ្ឋខេត្តកំពត កុំឲ្យចាញ់បោកគណបក្សប្រឆាំង
FN ៖ លោក វ៉ាន សំអឿន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ បានអំពាវនាវ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋខេត្តកំពតមួយចំនួន កុំឱ្យមានការចាញ់បោកការឃោសនារបស់ គណបក្សប្រឆាំង។ លោកអះអាងថា បក្សប្រឆាំងពូកែឃោសនា ប៉ុន្តែមិនពូកធ្វើឡើយ។ លោក វ៉ាន សំអឿន ដែលបានចាកចេញពីគណបក្សប្រឆាំង ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បានរិះគន់ថា គណបក្សប្រឆាំងគ្មានប្រជាធិបតេយ្យផ្ទៃក្នុងបក្សឡើយ ហើយមានតែបក្សពួកគ្រួសារនិយម អំពើពុករលួយ។ លោកប្រាប់ប្រជាពលរដ្ឋបន្ថែមថា បក្សប្រឆាំងគ្មានតម្លាភាពចំណូល- ចំណាយថវិកាដែលប្រជាពលរដ្ឋបានឧបត្តម្ភ ហើយកំពុងកង្វះធនធានមនុស្ស ដែលមានសមត្ថភាពពិតប្រាកដ។ ការលើកឡើងយ៉ាងដូច្នោះរបស់ លោក វ៉ាន សំអឿន បានធ្វើឡើង ខណៈដែលលោកអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ស្វែងយល់បញ្ហាប្រឈមនានា ដើម្បីដោះស្រាយជូនអាជីវករ នៅផ្សារកំពង់ត្រាច ស្រុកកំពង់ត្រាច នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ។ ពិធីនេះអមដំណើរដោយ លោក សល់ មករា ទីប្រឹក្សារាជរដ្ឋាភិបាល លោក ម៉ាង ឆៃណាំ ទីប្រឹក្សារាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ស្រុក ឃុំ…