ប្រធាន គ.ជ.ប អំពាវនាវឲ្យប្រជាពលរដ្ឋ ទៅធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅឃុំ-សង្កាត់ទូទាំងប្រទេស
FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស។ លោក ស៊ិក ប៊ុនហុក បានថ្លែងថា ការចុះឈ្មោះបញ្ជីបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយការចុះឈ្មោះបោះឆ្នោត គឺធ្វើនៅតាមឃុំ-សង្កាត់ និងក្នុងភូមិមួយចំនួននៅក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស។ ក្នុងឱកាសការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពបោះឆ្នោតនេះ គ.ជ.ប សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់ ដើម្បីឲ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។ ប្រធាន គ.ជ.ប បានបន្តថា ក្នុងករណីដែលឈ្មោះ និងទិន្នន័យបងប្អូនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវ ឲ្យបានត្រឹមត្រូវតាមឯកសារសំអាងច្បាស់លាស់។ ចំពោះការចុះឈ្មោះបោះឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត និងអ្នកមិនទាន់ចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ និងប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំ គីតដល់ថ្ងៃបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឬអ្នកកើតមុននិងកើតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ ប្រធាន គ.ជ.ប…