រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយឥតគិតថ្លៃ នៅខេត្តកំពង់ស្ពឺ
FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នេះ បានដឹកនាំក្រុមគ្រូពេទ្យ និងសហជាមួយអាជ្ញាធរមានសមត្ថកិច្ច ដែលដឹកនាំដោយគណៈអភិបាលខេត្ដកំពង់ស្ពឺ លោក វី សំណាង ចុះទៅពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលរងគ្រោះមហន្ដរាយ ដោយទឹកជំនន់ នៅក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។ ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំអប់រំ និងអំពាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកុមារតូចៗ កុំឲ្យចុះងូតទឹក ឬហែលទឹកនៅពេលទឹកជំនន់ ពេលទឹកលិចត្រូវដាក់សញ្ញាសម្គាល់ ឬដាក់បន្លាស្រាស់ នៅកន្លែងដែលមានរណ្ដៅ ឬស្រះ ហើយបន្ទាប់ពីទឹកជំនន់ ត្រូវសម្អាតគ្រប់ទីកន្លែងជុំវិញគេហដ្ឋានឲ្យមានអនាម័យល្អ ពិសេសអណ្ដូងទឹក ត្រូវតែស្ដារលាងសម្អាតចេញទាំងអស់ ។ សម្រាប់ស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ នៅមណ្ឌលសុខភាពណាមួយ ដែលមានទីទួលមានសុវត្ថិភាព និងត្រូវនាំកុមារទៅចាក់ថ្នាំបង្ការ ឲ្យបានទៀងទាត់ តាមការកំណត់ ទោះបីជាមានទឹកជំនន់ក៏ដោយ។ ប្រសិនបើ មានពស់ចឹក សូមប្រញាប់បញ្ជូនជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ…