សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ
ការរៀនសូត្រ មិនចេះចប់ទេ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួម ដើម្បីចែកសញ្ញាបត្រ សម្រាប់និស្សិត ជ័យលាភី ចំនួន ១.៤៣១ នាក់ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ។ អម្បាញ់មិញនេះ យើងបានស្តាប់ ទាំងអស់គ្នានូវរបាយការណ៍របស់ លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញ អន្តរជាតិ ស្តីពីវឌ្ឍនភាពសាកលវិទ្យាល័យនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរជាមួយនឹងការខិតខំទាំងអស់របស់ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង ក៏ដូចជា សាស្ត្រាចារ្យ ដែលបានខិតខំរៀបចំឲ្យដំណើរការ នៃសាកលវិទ្យាល័យ … តាមរយៈនៃការខិតខំនេះ យើងបានរួមចំណែកបណ្តុះបណ្តាលនូវធនធានមនុស្ស ដែលចេញពីសាកលវិទ្យាល័យនេះ ប្រមាណជាជាង ៦.០០០ នាក់ រួចស្រេចទៅហើយ។ … ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអបអរសាទរជាមួយនឹង ជ័យលាភីទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ ហើយសង្ឃឹមថា ជ័យលាភីទាំងអស់នឹងបន្តការខិតខំតទៅទៀត ដោយនៅក្នុងនេះយើងមានទាំងបរិញ្ញាបត្ររង ទាំងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ សង្ឃឹមថា ការរៀនវាមិនចេះចប់ទេ សូម្បីតែរដ្ឋមន្ត្រីក្រសួងអប់រំ…