កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមជប៉ុន ចុះបង្រៀនផ្ទាល់ពីរបៀបសង្គ្រោះបឋម ដល់ពលរដ្ឋនៅខេត្តកំពង់ធំ
FN ៖ កាកបាទក្រហមកម្ពុជា តំណាងដោយសាខាកាកបាទក្រហមខេត្តកំពង់ធំ និងកាកបាទក្រហមជប៉ុន នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រារព្ធទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ «ការជួយសង្គ្រោះបឋមក្នុងផ្ទះ» ស្ថិតនៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយបានបង្ហាត់បង្រៀនផ្ទាល់ពីរបៀបសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ និងសិស្សកុមារជាច្រើននាក់នៅទីនោះ។ ទិវាពិភពលោកនេះ ប្រារព្ធឡើងក្រោមអធិបតីភាពលោកស្រី ឌុក ស៊ីដា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមខេត្ត អ្នកស័្មគ្រចិត្តកាកបាទក្រហមប្រទេសជប៉ុន អ្នកស្ម័គ្រចិត្តភូមិ និងប្រជាពលរដ្ឋប្រមាណ ១៥០នាក់ ដែលទទួលបានការឧបត្ថម្ភពីកាកបាទក្រហមជប៉ុន តាមរយៈកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ តំណាងអ្នកស្ម័គ្រចិត្តជប៉ុន បានលើកសរសើរពីការចូលរួមរបស់ប្រជាពលរដ្ឋ និងបានណែនាំប្រជាពលរដ្ឋកម្ពុជាឲ្យយកចំណេះដឹងទាំងអស់នេះ ទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដទៃទៀតឲ្យបានយល់ផងដែរ។ លោកស្រី ឌុក ស៊ីដា បានលើកឡើងថា វិជ្ជាសង្គ្រោះបឋម គឺជាវិជ្ជាដ៏សំខាន់មួយដែលអ្នកទាំងអស់គ្នា ត្រូវសិក្សាដើម្បីទុកជាចំណេះដឹង ព្រោះវាជាគ្រឹះក្នុងជីវិតសម្រាប់ជួយជីវិតខ្លួនឯង គ្រួសារ និងសង្គមដែលតែងតែរងគ្រោះដោយចៃដន្យ ដូចជា ហូរឈាម សន្លប់ គាំងបេះដូង រលាក បាក់ឆ្អឹង គ្រោះថ្នាក់ផ្សេងៗមុនពេលគ្រូពេទ្យជំនាញមកដល់ ឬមុនបញ្ជូនទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ លោកស្រីបានបន្តថា…