“គូព្រេងមិនព្រាត់ – អាពាហ៍ពិពាហ៍ក្នុងកលិយុគ” ចម្លងទាំងស្រុងពី ហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន ថ្ងៃ ៣, ៤ និង ៥ មករា។
ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៥ ជាខួប ៤០ ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់ខ្ញុំ និងភរិយា (៥ មករា ១៩៧៦-៥ មករា ២០១៦)។ បើនិយាយពីជីវិតប្តីប្រពន្ធ
ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៥ ជាខួប ៤០ ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់ខ្ញុំ និងភរិយា (៥ មករា ១៩៧៦-៥ មករា ២០១៦)។ បើនិយាយពីជីវិតប្តីប្រពន្ធ
ក្រោមចំណងជើងនេះ តាមរយៈហ្វេសប៊ុក កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៦, សម្តេចតេជោ ហ៊ុន សែន ប្រាប់អោយដឹងថាសម្តេចបានទៅសួរសុខទុក្ខមិត្តរួមអាវុធមួយរូប ដែលកំពុងមានជំងឺជាទម្ងន់ គឺ ឧត្តមសេនីយ៍ ញឹក ហួន។ សម្តេចតេជោ បានបញ្ជាក់ថា តែងតែនឹករឮក និងចងចាំជានិច្ច ចំពោះសហការី មិត្តរួមអាវុធទាំងអស់ មាន ឧត្តមសេនីយ៍ ញឹក ហួន ជាដើម ដែលនៅក្រោយឆ្នាំ ១៩៧០ បានចូលរួម តស៊ូនៅអង្គភាពជាមួយគ្នា និងតស៊ូរំដោះប្រទេសពីរបបខ្មែរក្រហម។សម្តេចរំលឹកថា “នៅថ្ងៃទី ២០ មិថុនា ឆ្នាំ ១៩៧៧ គាត់បានរួមជាមួយខ្ញុំចាប់ផ្តើមវាយពួក ប៉ុល ពត ។ គាត់ក្លាយជាអ្នកចូលរួមកសាងកម្លាំងប្រដាប់អាវុធផ្តួលរំលំរបបខ្មែរក្រហម ហើយបានក្លាយជាមេបញ្ជាការកងអនុសេនាធំមុនគេនៅពេលនោះ។ ជាបន្តបន្ទាប់ នៅពេលបង្កើតកងវរៈសេនាតូច គឺគាត់ជាមេបញ្ជាការមុនគេ។ ក្រោយរំដោះប្រទេសថ្ងៃ ៧ មករា ១៩៧៩ គាត់ជាមេបញ្ជាការដំបូងទៀត នៃកងពលតូចលេខ ១ ការពារភ្នំពេញ។…
នៅថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៥ តាមរយៈហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសពិសេសពលរដ្ឋទាំងឡាយដែលរស់នៅ និងប្រើប្រាស់ផ្លូវវេងស្រេងនៃរដ្ឋធានីភ្នំពេញ ថា កាលពីក្រោយម៉ោង ១២ យប់ឈានចូលថ្ងៃទី ២៨ ធ្នូនេះ សម្តេចតេជោ បានសំរេចដកយកផ្លូវ វេងស្រេងមកអោយរដ្ឋគ្រប់គ្រងវិញ ដោយការប្រើប្រាស់ផ្លូវនឹងមិនមានការបង់ប្រាក់ទៀតទេ។ សម្តេចតេជោ សរសេរថា “បងប្អូនដែលរស់នៅតាមបណ្តោយផ្លូវវេងស្រេងជាទីស្រឡាញ់!ខ្ញុំទើបបានដឹងរឿងដែលក្រុមហ៊ុនយកប្រាក់ ១១០០ រៀលក្នុងរថយន្ត១គ្រឿង ឬ ត្រូវបិទក្នុងតម្លៃ១៣២០០០ រៀលក្នុងរថយន្ត ១ គ្រឿង ចំពោះរថយន្តគ្រួសាររស់នៅតាមបណ្តោយផ្លូវវេងស្រេង … ទោះតម្លៃមួយណាក៏ដោយបងប្អូនមិនត្រូវបង់ថ្លៃផ្លូវ ឬបង់ថ្លៃធ្វើក្នុងការបញ្ជាក់ជាបន្តបន្ទាប់ សម្តេចតេជោបានបញ្ជាក់ថា “ខ្ញុំសូមជូនផ្លូវវេងស្រេងជាកាដូសម្រាប់ពលរដ្ឋប្រើប្រាស់ដោយគ្មានបង់លុយតទៅទៀត …ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណពលរដ្ឋដែលបានសរសេរផ្តល់ព័ត៌មានពិតមកកាន់ របស់ខ្ញុំអំពីបញ្ហា និងការព្រួយបារម្ភទាំងឡាយដែលបងប្អូនកំពុងជួបប្រទះនៅលើកំណាត់ផ្លូវនេះ”។ ក្រោយពីបានសិក្សាល្អិតល្អន់មួយកម្រិតធំថែមទៀត រាជរដ្ឋាភិបាលបានសម្រេចទិញយកការវិនិយោគទាំងមូលនៃផ្លូវវេងស្រេងមកកាន់កាប់ទាំងស្រុងវិញ ដោយ “សាលាក្រុង និងក្រុមហ៊ុនឯកជនត្រូវបញ្ឈប់យកលុយទាំងស្រុងចាប់ពីពេលចេញដំណឹងនេះ” សម្តេចតេជោបានសរសេរ។ សម្តេចតេជោ ចាត់ទុកថា ការសម្រេចនេះ ជាកាដូសម្រាប់បងប្អូនជនរួមជាតិនៅក្នុងឆ្នាំថ្មី ២០១៦ ហើយសង្ឃឹមថា ប្រជាពលរដ្ឋចូលរួមអបអរសាទរជាមួយដំណឹងនេះ និងធ្វើដំណើរដោយគោរពច្បាប់ចរាចរណ៍…