សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍គម្រោងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មកកាន់កម្ពុជា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែង សូមស្វាគមន៍គម្រោងហោះហើរ របស់អាកាសចរណ៍ដ៏ល្បី របស់ពិភពលោក Emirates Airline នៅក្នុងខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានបញ្ជាក់ថា កំណើនភ្ញៀវទេសចរមកកម្ពុជា កំពុងកើនឡើងជារៀងរាល់ឆ្នាំ ហើយព្រលានយន្តហោះកម្ពុជា ក៏កំពុងរៀបចំពង្រីក និងកែលម្អបំពាក់ដោយឧបករណ៍ទំនើបៗ ដែលបង្កលក្ខណៈកាន់តែងាយស្រួល ដល់អ្នកទេសចរ និងពាណិជ្ជករមកកម្ពុជា។ សម្តេចតេជោបន្ថែមឲ្យដឹងថា កម្ពុជាកំពុងទាក់ទាញ ក្រុមហ៊ុនអាកាសចរណ៍បរទេស ជាច្រើនមកវិនិយោគ នៅប្រទេសកម្ពុជា បន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន សរសេរលើ Facebook យ៉ាងដូច្នេះថា «ប្រទេសកម្ពុជាយើង ចាប់តាំងពីទទួលបានសន្តិភាពមក គឺប្រជាពលរដ្ឋរស់នៅសុខសប្បាយ ហើយមានឱកាសគ្រប់ៗគ្នា។ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិ គឺបានទាក់ទាញ វិនិយោគទុនជាតិ និងអន្តរជាតិយ៉ាងច្រើនមកបណ្តាក់ទុន។ កំណើនទេចរណ៍ ក៏កំពុងកើនឡើងជារៀងរាល់ឆ្នាំ ហើយព្រលាន យន្តហោះកម្ពុជា ក៏កំពុងរៀបចំពង្រីក និងកែលម្អបំពាក់ ដោយឧបករណ៍ទំនើបៗ ដែលបង្កលក្ខណៈកាន់តែងាយស្រួល ដល់អ្នកទេសចរ…