សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍នៃសភាប្រជាជនចិន
FN ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក លី ចាន់ស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន។ លោក លី ចាន់ស៊ូ មានប្រសាសន៍ថា សភាគឺតំណាងឲ្យប្រជាជនចិនទាំងអស់ បានចាត់ទុកសម្ដេចតេជោគឺជាមេដឹកនាំដែលល្បីល្បាញមួយរូបដែលប្រជាជនចិនបានស្គាល់ស្ទើរតែគ្រប់គ្នា។ លោកបានបន្តថា បានក្រោមការដឹកនាំរបស់សម្ដេចតេជោ គឺសម្តេចបានអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា ហើយមិនត្រឹមតែប៉ុណ្ណោះសម្ដេចតេជោបានកសាង និងពង្រឹពង្រីកទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជាធ្វើឲ្យមានការកើនឡើងនិងការអភិវឌ្ឍឥតឈប់ឈរ។ លោក លី ចាន់ស៊ូ បានមានប្រសាសន៍ថា កន្លងមកសម្ដេចតេជោបានគាំទ្រនូវផលប្រយោជន៍ស្នូលនៃប្រទេសចិន ជាពិសេសនៃនយោបាយចិនតែមួយ។ ហើយលោកបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដែកថែបនៃប្រទេសចិន ហើយឆ្លៀតឱកាសនោះ លោកក៏បានអបអរសាទរសម្ដេចតេជោ ដែលទទួលបានជោគជ័យនៃការបោះឆ្នោតកាលពី២០១៨ កន្លងទៅនេះ ជាពិសេសសម្ដេចបន្តដឹកនាំប្រទេសកម្ពុជាជាបន្តទៀត។ លោកបានគូសបញ្ជាក់ផងដែរថា ប្រទេសចិននឹងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសលើនៃការអភិវឌ្ឍដែល ប្រទេសកម្ពុជាជ្រើសរើសជាពិសេសបន្តមានសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចជាពិសេសនៅក្រោមការជំរុញធ្វើយ៉ាងណាឲ្យគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើង។ លោកក៏បានមានប្រសាសន៍ផងដែរថា ជំនួបរវាងប្រធានាធិបតី ស៊ី ជិនពីង ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីម្សិលមិញ រួមទាំងពិធីជប់លៀងផងដែរនេះ គឺបានឆ្លុះបញ្ចាំងទំនាក់ទំនងពិសេសរវាងចិន និងកម្ពុជាហើយលោកក៏បានបញ្ជាក់ផងដែរថា សម្រាប់កិច្ចនេះគឺនឹងទទួលបាននូវសមិទ្ធផលជាច្រើន ជាពិសេសនឹងនាំឲ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីទៀត។…