គណៈរដ្ឋមន្រ្តី បន្តអនុម័តសេចក្តីព្រាង «របាយការណ៍ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញ នៃការអនុវត្តអនុសញ្ញា UNCAC ជុំទី២ នៅកម្ពុជា»
FN ៖ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីក្រោមអធិតីភាព សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តអនុម័តទាំងស្រុង លើសេចក្តីព្រាង «របាយការណ៍ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ (អ៊ុនកាក់ ឬ UNCAC) ជុំទី២ នៅកម្ពុជា»។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។ សេចក្តីព្រាងរបាយការណ៍នេះ រៀបចំឡើងសម្រាប់យន្តការរបស់អង្គការសហប្រជាជាតិ នៅពេលខាងមុខ។ កម្ពុជាត្រូវបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនជូន អង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងវិស័យប្រឆាំងអំពើពុករលួយ តាមរយៈការរៀបចំនូវរបាយការណ៍ថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យឡើងវិញ នៃការអនុវត្តអ៊ុនកាក់ (ជុំទី២) នៅកម្ពុជា ដើម្បីដាក់ជូន អ.ស.ប ពិនិត្យ វាយតម្លៃនិងផ្តល់អនុសាសន៍ ដើម្បីកម្ពុជាអនុវត្តបន្ត។ សេចក្តីព្រាងរបាយការណ៍ ដែលរៀបចំឡើងតាំងពីដើមឆ្នាំ២០១៨ ចំនួន៦០០ទំព័រ គឺជាផ្លែផ្កាពីការសម្របសម្រួលរៀបចំពីសំណាក់អ ង្គភាពប្រឆាំងអំពើពុលរលួយ ដែលជាអង្គភាពបង្គោលទទួលការងារនេះ និងពីការចូលរួមពីសំណាកើគ្រប់ភាគីពាក់ព័ន្ធរួមមាន ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ក្រសួងស្ថាប័នពាក់ព័ន្ធ តុលាការ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងសារព័ត៌មាន…