កម្ពុជា ដាក់ឲ្យដំណើរការ ការបង់ប្រាក់ពន្ធ តាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ខណៈការដាក់លិខិតប្រកាសបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-Filing) នឹងត្រូវដាក់ឲ្យដំណើរការនៅដើមឆ្នាំក្រោយ
FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ឲ្យដំណើរការ ការបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ដែលរំពឹងថា នឹងជួយសម្រួលឲ្យអ្នកជាប់ពន្ធកាត់ តែមានភាពងាយស្រួលជាងមុន។ ការប្រកាសដាក់ឲ្យដំណើរការ ប្រព័ន្ធបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិកនេះ ធ្វើឡើងក្នុងឱកាសដែលអគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាល សារពើពន្ធ (E-Payment)» ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមរបស់លោក លោកស្រីអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋានថ្នាក់កណ្តាល លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ និងមន្រ្តីពន្ធដារពាក់ព័ន្ធ ព្រមទាំងវត្តមានរបស់លោកឧកញ៉ា លោក-លោកស្រី នាងកញ្ញា បណ្ណាធិការ អភិបាល នាយក ឬតំណាងរោងចក្រ សហគ្រាស សមាគមធុរកិច្ចក្នុងគ្រប់វិស័យដែលកំពុងប្រកបធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង១០០០សហគ្រាស ចូលរួមផងដែរ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភោគីត្រា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បនឲ្យដឹងថា សិក្ខាសាលា ស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាល…