សារជាសម្លេងពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមទីវត្ដអារាម
ព្រះថេរានុត្ថេរៈ ជាទីសក្ការៈ! សម្ដេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីការចូលបិណ្ឌ ១ បិណ្ឌ ២ នេះ យើងបានឃើញវត្ដមួយចំនួន បានផ្ទុះឡើងនូវកូវីដ-១៩ រួចជាស្រេចទៅហើយ។ ស្ថានភាពនេះ បានបង្កើតជាការកង្វល់ដ៏ធំរបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល និងកំពុងដឹកនាំការប្រឆាំងកូវីដ-១៩។ ប្រសិនបើមានការចម្លងបែបនេះ វាច្បាស់ណាស់ថា បញ្ហាកូវីដ-១៩ នឹងកើតឡើង ២០ ឬ ៥០ ភាគរយនៃវត្ដទូទាំងប្រទេស (ដូចនេះ) យើងនឹងមានកន្លែងឆ្លងរហូតទៅដល់ជាង ២ ពាន់ វត្ដ ហើយការឆ្លងនោះ វានឹងរាលដាលធ្ងន់ធ្ងរនៅក្នុងសហគមន៍គ្មានទីចន្លោះនោះទេ។ បញ្ហានេះ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក សូមព្រះមេត្ដាពិចារណា តើគួរគប្បីធ្វើយ៉ាងណានៅក្នុងកាលៈទេសៈដ៏លំបាកនេះ! តាមខ្ញុំព្រះករុណាខ្ញុំ ទទួលបាន នៅវត្ដចំពុះក្អែកដែលគង់ដោយ សម្ដេច អំ លឹមហេង ដែលជានាយករងទី ១ នៃគណៈសង្ឃនាយក វត្ដនេះមានទៅដល់ ៤៥ ករណីនៃការឆ្លង ដែលតម្រូវឲ្យមានការបិទវត្ដតែម្ដង។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំសូមស្នើឲ្យ…