ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ (ទីតាំងទី១)
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងមួយម៉ឺនគ្រួសារទៀត នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សម្រាប់ការសួរសុខទុក្ខ និងចែកអំណោយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក៏ធ្វើឡើងនៅពីរទីតាំង។ ទីតាំងទី១ ធ្វើនៅស្រុកអូរជ្រៅចម្ងាយ១៧គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ និងទីតាំងទី២ ធ្វើឡើងនៅស្រុកម៉ាឡៃ ចម្ងាយពីទីតាំងទី១ប្រមាណជា៤០គីឡូម៉ែត្រ។ នៅក្នុងឱកាសចែកអំណោយ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណ១ម៉ោង៖ * ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលចូលរួម និងទទួលស្វាគមន៍នៅថ្ងៃនេះ * សម្តេចតជោ ហ៊ុន សែន សម្តែងភាពរីករាកដែលបានជួបប្រជាពលរដ្ឋជាថ្មីម្តងទៀត * សម្តេចតេជោ ហ៊ុន សែន នាំយកព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ * សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខ និងមរណទុក្ខ…