សុន្ទរកថា ក្នុងពិធី បើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ១, ២០២៣ ក្រោមប្រធានបទ កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា
សម្តេច ឯកឧត្តម លោកជំទាវ ឯកឧត្តម ប៊ូវៀនខាម វង្សតារា (BoviengKhan Vongdara) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្ត និងទូរគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបើក “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើក ទី ១, ២០២៣” ក្រោមប្រធានបទ “កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា” ដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមស្វាគមន៍ប្រតិភូនៃក្រសួងស្ថាប័នទទួលបន្ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានអញ្ជើញមកចូលរួមក្នុង ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិលើកទី១, ២០២៣ សម្រាប់រយៈពេល ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើង ដោយភ្ជាប់ទៅនឹង“ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិលើកទី ១,…