សុន្ទរកថា សម្រាប់សន្និសីទសារព័ត៌មាន នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣
អ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាន! ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រថ្មីប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅមួយទៀតរបស់គណៈកម្មការទន្លេមេ គង្គ ដែលក្នុងនេះ កម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣ ក្រោមមូលបទ៖ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិ វឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ» ក្រោមទិសស្លោក «ទន្លេមេគង្គតែមួយ–ស្មារតីតែមួយ»។ ជាការ ពិតណាស់ ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានដឹកនាំកិច្ចប្រជុំកំពូលនេះ ហើយសូមប្រកាសដោយរីករាយ ថា កិច្ចប្រជុំនេះបានបញ្ចប់ប្រកបដោយជោគជ័យ ជាមួយនឹងការអនុម័តនូវសេចក្តីថ្លែងការណ៍ក្រុងសៀមរាបដ៏ មានសារសំខាន់។ មុននឹងជម្រាបជូនអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣ ខ្ញុំសូមជម្រាបជូនថា ប្រ មុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម បានជួបប្រជុំចង្អៀត ដោយពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ ១៩៩៥ និងតួនាទីរបស់គណៈកម្មការទន្លេមេគង្គក្នុងកិច្ចសហប្រតិបត្តិការតំបន់។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង ៤ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាប្រឈមនានា ក្នុងអាងទន្លេ មេគង្គ និងបានប្តេជ្ញាចិត្តរួមគ្នា បន្តខិតខំធ្វើការដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ ១៩៩៥ និងតួនាទីរបស់គណៈកម្មការទន្លេមេគង្គ ក្នុងកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែប្រសើរថែម ទៀត សំដៅសម្រេចឲ្យបាននូវការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៃធនធានទឹក និងធនធាន…