សម្តេចតេជោ ហ៊ុន សែន បន្តដាស់តឿនមន្រ្តីជៀសវាងការប្រើវប្បធម៍នាហ្មឺននិយម និងវប្បធម៌ឪពុកស័ក្កិ៣ កូនឬប្រពន្ឋស័ក្កិ៤
អត្ថបទ Fresh News (ភ្នំពេញ)៖ នៅក្នុងជំនួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តតាកែវ ដោយបិទទ្វារនៅថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងក្រើនរំលឹកជាថ្មីម្តងទៀត ទៅដល់មន្រ្តីនៅក្នុងខេត្ត ឲ្យជៀសវាងនូវការប្រើវប្បធម៌នាហ្មឺននិយម និងវប្បធម៌ឪពុកស័ក្តិ៣ កូន-ប្រពន្ធស័ក្តិ៤។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះថា «មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ត្រូវជៀសវាងការប្រើវប្បធម៍នាហ្មឺននិយម និងវប្បធម៌ឪពុកស័ក្កិ៣ កូនឬប្រពន្ឋស័ក្កិ៤»។ ជាការកត់សម្គាល់ដើម្បីឲ្យការបម្រើសេវារបស់មន្រ្តីជូនដល់ប្រជាពលរដ្ឋប្រកបដោយភាពល្អប្រសើរ សម្តេចតេជោ ហ៊ុន សែន តែងបាន តាស់តឿនជានិច្ចដល់មន្រ្តីក្រោមឱវាទ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើដល់ប្រជាពលរដ្ឋដោយឈរលើស្មារតីយកចិត្តទុកដាក់ខ្ពស់ និង ប្រកបដោយកាយវិការសមរម្យ។ សម្តេចតេជោ ក៏តែងបានក្រើនរំលឹកដល់មន្រ្តីជាន់ខ្ពស់ ឲ្យលុបបំបាត់ទម្លាប់កូន-ប្រពន្ធ យកអំណាចឪ ទៅប្រើកៀបសង្កត់អ្នកដទៃផងដែរ។ បើតាមទំព័រ Facebook របស់សម្តេចតេជោ ក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីក្នុងខេត្តតាកែវ ដោយមិនមានវត្តមានឧបនាយករដ្ឋមន្រ្តី សុខ អាន…