ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីរកឱកាសវិនិយោគនៅកម្ពុជា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក មីឆៀល វ៉លធើ មីឆាឡាក់ (Michael Walter Michalak) អនុប្រធានជាន់ខ្ពស់ និងជាប្រធានគ្រប់គ្រងក្នុងតំបន់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នៅក្នុងជំនួបនេះ លោក មីឆាឡាក់ បានជម្រាបជូនសម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន មានទិសដៅធ្វើយ៉ាងណាលើកស្ទួយ ទំនាក់ទំនងរយៈពេលវែង ខាងវិស័យសេដ្ឋកិច្ចជាមួយនឹងកម្ពុជា។ ការមកបំពេញទស្សនៈកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីពិភាក្សារកនូវចំណុចរួម ដើម្បីជាផលប្រយោជន៍រួម ទាំងអ្នកវិនិយោគកម្ពុជា អ្នកវិនិយោគអាស៊ាន និងអាមេរិក ក៏ដូចជា ការអភិវឌ្ឍរបស់កម្ពុជាផងដែរ។ លោកបានជម្រាបជូនសម្តេចតេជោដែរថា កិច្ចពិភាក្សានេះ គឺផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច បញ្ហាថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ ក៏ដូចជាវិស័យកសិកម្មផងដែរ។ នេះបើតាមការអះអាងរបស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន។ ពាក់ព័ន្ធនឹងវិស័យកសិកម្មនៅកម្ពុជា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក…