សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់ដល់កងកម្លាំងដែលជួយរុករកជនរងគ្រោះ ដោយសាររលំបាក់អគារ៧ជាន់, បុរស ១០០ដុល្លារ និងនារី ២០០ដុល្លារ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឲ្យដឹងថា ក្រៅពីជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ដោយករណីរលំបាក់អគារកម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុ សម្តេចក៏បានឧបត្ថម្ភដល់កងកម្លាំង ដែលបានជួយរុករក និងសង្គ្រោះជិត ១៥០០នាក់ ដោយបុរសម្នាក់ៗ ទទួលថវិកា១០០ដុល្លារ ចំណែកនារីទទួលបាន២០០ដុល្លារផងដែរ។ ការឧបត្ថម្ភនេះ បានធ្វើឡើងតាំងពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ បន្ទាប់ពីប្រតិបត្តិការរុករកជនរងគ្រោះដោយករណីរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុបានបិទបញ្ចប់ ប៉ុន្តែសម្តេចទើបនឹងប្រកាសតាមរយៈ Facebook នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ក្នុងការចូលរួមយោបល់តាមរយៈ Comment មានបងប្អូនមួយចំនួន សំណូមពរមកខ្ញុំឱ្យជួយឧបត្ថម្ភ ចំពោះកម្លាំងចូលរួមបំពេញការងាររុករក និងជួយសង្រ្គោះផង។ នេះពិតជាសំណូមពរត្រឹមត្រូវព្រោះបើគ្មានកម្លាំង ដែលពោពេញដោយភាពក្លាហានមិនខ្លាចនើយហត់នេះទេ យើងមិនអាចស្រោចស្រង់ជីវិតអ្នកដែលនៅរស់ និងយកសាកសពបានទេ»។ សម្តេចបញ្ជាក់ទៀតថា «ខ្ញុំបានយកថវិកាខ្ញុំជាង ១៥ម៉ឺនដុល្លារចែកជូនបងប្អូន ១៤៨៧នាក់ តាំងពីយប់មិញមកម្ល៉េះ ដោយបុរសទទួល ១០០ដុល្លារ ក្នុងម្នាក់ នារីទទួលបាន២០០ដុល្លារក្នុងម្នាក់ៗ។ ភរិយាខ្ញុំ…