សម្ដេច ស ខេង ណែនាំក្រសួងស្ថាប័នថ្នាក់ជាតិ ទទួលខុសត្រូវឲ្យបានជាក់លាក់ ចំពោះការផ្ទេរសិទ្ធិអំណាច ធនធានមនុស្ស និងថវិកាទៅថ្នាក់ក្រោមជាតិ
FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសណែនាំទៅក្រសួង-ស្ថាប័ន-អង្គភាពនានា នៅកម្រិតថ្នាក់ជាតិ ចាំបាច់ត្រូវទទួលខុសត្រូវឲ្យបានច្បាស់លាស់ ចំពោះការងារផ្ទេរសិទ្ធិអំណាច ធនធានមនុស្ស និងថវិកាទៅដល់ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ នៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ប្រមុខក្រសួងមហាផ្ទៃថ្លែងសង្កត់ធ្ងន់បែបនេះ ត្រូវបានលើកឡើងក្នុងឱកាសអញ្ជើញឡើងសម្ពោធបើកឲ្យដំណើរការ ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ដែលប្រារព្ធធ្វើឡើងរួមគ្នា នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ពីមុនកិច្ចការទាំងអស់ ថ្នាក់ជាតិអ្នកសម្រេច តែឥឡូវថ្នាក់ក្រោមជាតិ ជាអ្នកសម្រេចម្ដង ប៉ុន្តែការផ្ទេរសិទ្ធិ អំណាច មិនគ្រប់គ្រាន់នោះទេ គឺត្រូវផ្ទេរទាំងធនធានមនុស្ស ថវិកាជាមួយគ្នាផងដែរ ដើម្បីឲ្យថ្នាក់ក្រោមជាតិ អាចកសាងធនធានមនុស្សនៅនឹងកន្លែង ពោលគឺក្រសួង-ស្ថាប័ននីមួយៗ…