ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅព្រឹកថ្ងៃពុធនេះ
FN ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែសុខសន្តិភាពរបស់ប្រទេសជាតិ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ កម្មករ កម្មការិនី បានជួបជុំ និងលេងកម្សាន្តជាមួយ ក្រុមគ្រួសារយ៉ាងសប្បាយរីករាយនៅក្នុងពេលបុណ្យភ្ជុំបិណ្ឌ ដែលទើបបញ្ចប់ទៅនាពេលថ្មីៗនេះ។ * សម្តេចតេជោ ហ៊ុន សែន បន្តថា តាមរយៈនយោបាយកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវថ្នល់ជាដើមនោះ បានធ្វើឲ្យការធ្វើដំណើររបស់ ប្រជាពលរដ្ឋកាន់តែងាយស្រួល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាដែលនាំឲ្យប្រជាពលរដ្ឋបានលេងកម្សាន្តសប្បាយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ដោយសារតែកត្តាសុខ សន្តិភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកាន់តែងាយស្រួល និងតភ្ជាប់កាន់តែច្រើន ចំនួនយានយន្តកាន់តែច្រើន និងមួយវិញទៀត ដោយសារតែប្រជាពលរដ្ឋមានលុយមានកាក់។ *…