ដំណើរទស្សនកិច្ចមើលការអភិវឌ្ឍ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្ត ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង និងក្រចេះ ថ្ងៃ ២០ ដល់ ២៨ កក្កដា ២០១៦
ដំណើរឆ្ពោះទៅខេត្តក្រចេះ និងឈប់ចូលថ្វាយបង្គំព្រះសង្ឃ និងព្រះគ្រូរបស់សម្តេច នៅវត្តបុស្សមាលី ហៅវត្តបុសលាវ, វត្តបញ្ចសិលាថ្មគ្រែ, ថ្ងៃទី ២៧ កក្កដា ២០១៦ រសៀលថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៦ ក្រោយពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តដំណើរឆ្ពោះមកកាន់ខេត្តក្រចេះជាបន្តទៀត ដើម្បីជួបសំណេះសំណាលជាមួយមន្រ្តី្តរាជការ បន្តពិនិត្យសមិទ្ធផលនានា និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនប្រជាពលរដ្ឋ។ សម្តេចតេជោ បានឈប់នៅទីអារាមបុស្សមាលី ហៅវត្តបុសលាវ ស្ថិតនៅក្នុងភូមិ បុសលាវ ឃុំបុសលាវ ស្រុក ចិត្របុរី ខេត្តក្រចេះ និងបានប្រារព្ធពិធីបុណ្យបង្សុកូលប្រគេនជូនព្រះគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាព្រះគ្រូបីបាច់ថែរក្សាសម្តេចតេជោផ្ទាល់ កាលពីសម្តេចនៅវ័យកុមារសិក្សារៀនសូត្រនៅវត្ត។ ព្រះគ្រូ គឹម ច្រែង បានទទួលអនិច្ចធម្ម នៅថ្ងៃច័ន្ទ ៩ កើត ខែ អស្សុជ ឆ្នាំម្សាញ់ ឯកស័ក ព.ស ២៥៣៣ ត្រូវនឹងថ្ងៃទី ៩ តុលា…