សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

ជាដំបូងនេះ ដោយសារតែវាមិនទាន់ហួសពេលផងនោះទេ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ និងជូន​ពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម និងលោកជំទាវ លោក លោកស្រី នាងកញ្ញា សម្រាប់ការចូលឆ្នាំសកល ២០១៦ មក ២០១៧ ហ្នឹងម្ខាង និងម្ខាងទៀត សូមជូនពរបងប្អូនជនជាតិខ្មែរដើម​កំណើតចិន ឬក៏អ្នកមានខ្សែស្រឡាយចិន សមប្រកបដោយជោគជ័យ Happy New Year and Gong Xi Fa Cai។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដែលបានបើឆាកដំបូងចាប់ផ្តើមពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង សម្រាប់ការផ្តល់នូវសញ្ញាបត្រចំពោះជ័យ​លាភីចំនួន ៥.៥១០ នាក់ ហើយដែលជាសាកលវិទ្យា ល័យ ដែលរក្សា​បាននូវកិត្តិនាមដ៏ខ្ពស់ខ្ពស់ និងគុណភាពនៃការបណ្តុះបណ្តាល។ ធនធានមនុស្សសំខាន់សម្រាប់អភិវឌ្ឍសង្គមជាតិ, លើសក្របខ័ណ្ឌ ខ្វះសមត្ថភាព ថ្ងៃនេះ យើងពិតជាមានមោទនភាព ដែលយើងបានបង្កើនថែមនូវធនធានបញ្ញា តាមរយៈការកសាងធនធាន​មនុស្ស ដែលមានថ្នាក់បរិញ្ញារហូតទៅដល់ ៥.០១០ នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥០០ នាក់។ យើង​ឃើញច្បាស់ហើយថា ធនធានមនុស្សជាការចាំបាច់បំផុតសម្រាប់សង្គមជាតិលូតលាស់ មិនថាប្រទេសយើង ឬប្រទេសណានោះទេ។…

ការដកស្រង់ប្រសាសន៍ ក្នុងសង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកល​វិទ្យា ល័យជាតិគ្រប់គ្រង សរុបចំនួន ៤​៩០១ នាក់។ ថ្ងៃនេះ ជាតិយើងទាំងមូល បានទទួលធន​ធានមនុស្ស​បន្ថែម​ទៀតសម្រាប់អភិវឌ្ឍប្រទេសរបស់យើង។ សូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះការ​ខិតខំ​ទាំង​អស់របស់ជាតិយើង​ទាំងមូល និយាយជារួម និងនិយាយដោយឡែក ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលធ្លាប់បានធ្វើកំណែ​ទម្រង់ស៊ីជម្រៅនៅក្នុងដំណាក់កាលថ្មីរបស់យើងនេះ។ សូមថ្លែងនូវការកោតសរសើរ ជាពិសេស ចំពោះសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងរយៈ​ពេល​កន្លង​ទៅនេះ។ តាមការកត់ចំណាំ សាកលវិទ្យាល័យមួយនេះ នៅរក្សាបាននូវកិត្យានុភាពរបស់ខ្លួន តាម​រយៈ​នៃការ​ធានាគុណភាពការបណ្តុះបណ្តាល ហើយដែលធ្វើឲ្យសាកលវិទ្យាល័យមួយនេះ នៅតែទទួលបាន​នូវការពេញនិយមពីសំណាក់សិស្សនិស្សិត។ ច្បាស់ណាស់ថា យុវជនរបស់យើងពិតជាមាន​ជម្រើស​ច្រើន ដោយ​សារតែប្រទេសរបស់យើងមានសាកលវិទ្យាល័យច្រើន ដូច្នេះ គឺគេចង់ទៅរកសាលាណា​ដែល​ធានាឲ្យ​ពួកគេ នូវការបណ្តុះបណ្តាលមួយច្បាស់លាស់ …។ វិស័យឯកជនវិនិយោគក្នុងវិស័យអប់រំ និងសាលារដ្ឋមានការ​សិក្សាបង់ថ្លៃ ជាគោលនយោបាយត្រឹមត្រូវ ផ្តើមចេញពីគោលនយោបាយត្រឹមត្រូវ នៃវិស័យអប់រំ ដែលទាក់ទាញឲ្យមានការចូលរួមពីវិស័យឯក​ជន ទាំង​ក្នុង និងក្រៅប្រទេស ហើយនៅត្រង់ចំណុចនៃការទាក់ទាញ​ឲ្យមានការវិនិយោគលើវិស័យអប់រំពី​សំណាក់វិ​ស័យ​ឯកជននេះ រដ្ឋក៏បានផ្តល់ឱកាសអោយគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមានការរៀនបង់ថ្លៃ។ នេះជា​ជម្រើស​ដែល​ល្អបំផុត សម្រាប់ដោះស្រាយកង្វះកន្លែង​សម្រាប់យុវជនរបស់យើងទទួលបាននូវការអប់រំ ការ​​បណ្តុះ​បណ្តាល។ ពិតហើយថា មាននិស្សិតដែលជាប់ដោយអាហារូបករណ៍ ក្នុងនោះក៏មានអាហារូបករណ៍​របស់ខ្ញុំ​ព្រះ​ករុណាខ្ញុំ ចំនួន…