សេចក្តីដកស្រង់ក្រៅផ្លូវការ សង្កថា នៅព្រំដែនកម្ពុជា-វៀតណាម ដែលជាទីតាំងស្លាកស្នាមអនុស្សាវរីយ៍នៃដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២)

ត្រៀមធ្វើអត្តឃាត មិនឲ្យ ប៉ុល ពត សម្លាប់ បើសិនវៀតណាមមិនជឿ ហើយបញ្ជូនមកវិញ ទីតាំងដែលខ្ញុំចាកចេញគឺនៅខាងនោះ ប៉ុន្តែយើងយកកន្លែងនេះធ្វើជានិមិត្តរូប។ នៅទីកន្លែងនេះហើយដែលខ្ញុំ ងាកបែរក្រោយ ហើយគិតក្នុងចិត្តថា អាយុ ១៣ ឆ្នាំ បែកពីគ្រួសារ ដោយអត់សាលារៀន អាយុ ២៥ ឆ្នាំត្រូវ​បែក​ពីស្រុកកំណើត ពីប្រទេស។ នេះជាការមើលមកក្រោយដ៏ឈឺចាប់បំផុត។ មុនមកដល់ទីនេះ សំណួរចាក់​ស្រេះសម្រាប់ខ្លួនខ្ញុំ ក៏អាចថាអ្នករួមដំណើរជាមួយខ្ញុំផងដែរ។ ពេលនេះ ២ នាក់ បានស្លាប់ទៅហើយ ហើយ ២ នាក់នៅរស់នៅឡើយ។ សម្រាប់ខ្ញុំ ខ្ញុំគិតថា តើខ្ញុំអាចស្លាប់ដោយគេបាញ់សម្លាប់នៅតាមផ្លូវ ឬស្លាប់ដោយ​ការ​ផ្ទុះ​មីន ឬត្រូវវៀតណាមចាប់បញ្ជូនត្រឡប់មក ប៉ុល ពត វិញ ឬត្រូវជាប់គុក ឬវៀតណាមមិន​ជឿយ៉ាង​ណា​នោះ។ សួរថា ហេតុអ្វីបានជាខ្ញុំជំនះឆ្លងកាត់ទល់ដែន ដើម្បីទៅរកប្រទេសវៀតណាម ក្នុងពេលដែល​កន្លែង​មួយ​ចំនួន ប៉ុល ពត បានវាយប្រហារទៅលើវៀតណាមរួចស្រេចហើយក៏ដោយ រាប់ទាំងម្តុំទន្លេចាម ដែលជា​ការ​រំកិលបង្គោលព្រំដែនមួយចូលទៅក្នុងទឹកដីវៀតណាម។ ខ្ញុំជំនះឆ្លងកាត់ចូលទៅក្នុងប្រទេសវៀតណាម ក្នុង​ពេលដែលជម្លោះប្រដាប់អាវុធបង្កដោយពួក ប៉ុល ពត…

សារក្នុងហ្វេសប៊ុក រំលឹកពីទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧)

ក្នុងកំឡុងចុងទស្សវត្សរ៍ឆ្នាំ ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងរងចាំនូវចលនាដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ ដោយគ្មានត្រាប្រណី។ ចំណុចទី ១ ៖ ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់ ២១ វេលាម៉ោង ២១:០០ នាទី ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ចំ ថ្ងៃ ច័ន្ទ ៥ កើត ខែ អាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ នុច ថន, ញឹក ហួន, ស៊ូ គីម       ស្រ៊ាង (ហៅសាញ់) និង វ៉ា…