ថ្ងៃ ១៦ មេសា ២០១៦ ជាខួប ៤១ ឆ្នាំ នៃការធ្លាក់ខ្លួនពិការភ្នែករបស់ខ្ញុំ (១៦ មេសា១៩៧៥-១៦ មេសា ២០១៦)

ខ្ញុំធ្លាប់បាននិយាយហើយថា ក្នុងសម័យសង្គ្រាម ប្រជាជន ពិសេសយុវជន គឺជាចំណាប់ខ្មាំងនៃសង្គ្រាម គ្មានផ្លូវទី៣ សំរាប់ជ្រើសរើសនោះឡើយ។ ខ្ញុំសំរេចចិត្តដើរតាម សម្តេចព្រះ នរោត្តម សីហនុ ប្រឆាំងរដ្ឋ​ប្រ​ហារខុសច្បាប់របស់ពួក លន់ នល់ និងការឈ្លានពានរបស់កងទ័ពអាមេរិក និងវៀតណាមខាងត្បូង។ ក្រោយម៉ោង ៦ ព្រឹក ថ្ងៃ ១៦ មេសា ១៩៧៥ ខ្ញុំត្រូវរបួសជាលើកទី ៥ និងជាលើកចុងក្រោយ​នៃការប្រ​យុទ្ធ ១០៥ លើក ក្នុងរយៈពេលសង្គ្រាម ៥ ឆ្នាំ ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥។ ខ្ញុំសន្លប់ពីថ្ងៃ ១៦ មេសា រហូតថ្ងៃ ២១ មេសា។ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ហើយពាក្យខិតខំការពារឱ្យដូចការពារប្រស្រីភ្នែក​មិន​មែនជាភាសាដែលខ្ញុំត្រូវនិយាយទៀតទេ ព្រោះខ្ញុំបាត់បង់ប្រស្រីភ្នែកខ្លួនឯងរួចទៅហើយ។ ក្នុងដំណាក់កាលព្យាបាល គ្រូពេទ្យតម្រូវអោយវះយកគ្រាប់ភ្នែកខ្ញុំចេញ ដោយមិនមានថ្នាំសណ្ដំ និងថ្នាំ​ស្ពឹកគ្រប់គ្រាន់(ឈឺខ្លាំងណាស់)។ ក្រៅពឺឈឺចាប់ដោយសាររបួស នូវមានការឈឺចាប់ខាងផ្លូវចិត្តថែម​ទៀត។ នោះគឺការទទួលព័ត៌មានខុសថា គ្រូពេទ្យក្រមុំ រ៉ានី បានរៀបការជាមួយបុរសផ្សេងរួចទៅហើយ។ កំហឹងលើរឿងនេះ…