ការដកស្រង់សេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកដោះបំណុល មុនពេលដែល ខ្ញុំព្រះករុណាខ្ញុំ ចាក​ចេញពីប្រទេសនៅថ្ងៃស្អែក ទៅចូលរួមប្រជុំអាស៊ាននៅប្រទេសហ្វីលីពីន។ បើទោះបីថា ក្រោយ​​ចូល​ឆ្នាំ​ខ្មែរ សូម្បីតែថ្ងៃឈប់សម្រាកនៅថ្ងៃអាទិត្យ ក៏មិនមានផងនោះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ដោះបំណុល​អោយ​ហើយ នៅសាកលវិទ្យាល័យធនធានមនុស្ស ដែលយើងបានរៀបចំកម្មវិធីរួមមកហើយ។ លើកនេះ គឺជាលើកទី​ ១៤ ដែល ខ្ញុំព្រះករុណាខ្ញុំ បានមកចូលរួមជាមួយសាកលវិទ្យាល័យដើម្បីប្រគល់​ជូននូវសញ្ញាបត្រ សម្រាប់ជ័យលាភី ដែលបានបញ្ចប់ការសិក្សា តាំងពីនៅក្នុងក្របខណ្ឌនៃអង្គ​ការ​ក្រៅ​រដ្ឋាភិបាលមួយ រហូតមកដល់ក្លាយខ្លួនជាសាកលវិទ្យាល័យមួយ ដែលរួមចំណែកផ្ដល់ការបណ្ដុះ​បណ្ដាល​នូវធនធានមនុស្ស។ ការធ្វើអោយកើតឡើង ជារឿងលំបាក តែការធ្វើអោយមាននិរន្តភាព ទើបជាការលំបាកជាង បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ បានធ្វើរបាយការណ៍អម្បាញ់មិញ ទាក់ទងជាមួយនឹងដំណើរ​រីក​​ចម្រើនរបស់សាកលវិទ្យាល័យនេះ។ ខ្ញុំព្រះករុណាខ្ញុំ តែងតែលើកជារឿយៗថា ការធ្វើអោយកើតឡើង វា​ជា​រឿងលំបាកមួយហើយ ក៏ប៉ុន្តែ អ្វីដែលលំបាកជាងនេះទៀត គឺនិរន្តរភាពរបស់វា។ ការធ្វើអោយកើតឡើង​នូវ​សាលាមួយ ឬមន្ទីរពេទ្យមួយ ឬក៏ប្រឡាយទឹកមួយ វាជាការលំបាក ប៉ុន្តែ លំបាកជាងនេះទៀត តើត្រូវ​ធ្វើ​យ៉ាងម៉េចអោយមាននិរន្តរភាព? កន្លែងខ្លះធ្វើបានហើយ ប៉ុន្តែមិនអាចដំណើរការទៅបាន។ កន្លែង​ខ្លះ​ធ្វើ​អោយ​ខូតខាត…

សេចក្តីដកស្រង់ សង្កថាក្នុងពិធីចែកសញ្ញាបត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងប្រកាសសម្ពោធមជ្ឈមណ្ឌលកម្ពុជា ដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា មុននឹងចាប់ផ្តើម ខ្ញុំសុំក្រឡេកមើលមុខអ្នកទាំងអស់គ្នា ថាតើអ្នកណាខ្លះងងុយដេក អ្នកណាខ្លះមិនងងុយ​ដេក? ដោយសារយប់មិញនេះ មានកម្មវិធីច្រើនណាស់ សម្រាប់ក្នុងប្រទេសរបស់យើង។ ការប្រកួត​បាល់ ទាត់នៅអឺរ៉ុប មានដល់ទៅ ៣ ប្រកួតឯណោះ។ បន្ថែមពីលើនោះ មានកម្មវិធីមួយពិសេស​នៅ​ក្នុង​ស្រុក The Voice ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មិនថាតែយុវជនទេដែលចូលចិត្ត យុវចាស់ក៏ចូលចិត្ត ហើយដោយសារ​ភ័ព្វសំណាង ខ្ញុំមានទូរទស្សន៍ច្រើននៅក្នុងបន្ទប់របស់ខ្ញុំ អញ្ចឹង ខ្ញុំអាចមើល The Voice ផង និងអាច​មើល​​បាល់ទាត់ផង។ ប៉ុន្តែ ការប្រកួតចុងក្រោយ​ ទ្រាំមិនបានក៏លក់បាត់ទៅ ដល់​ទៅ​ភ្ញាក់ឡើង បើកមើល​ទូរ​​ទស្សន៍មួយភ្លែតទៅ ឃើញអាឡឺម៉ង់ទាត់ចូលមួយហើយ ក៏ដេកលក់​ទៅទៀត​ទៅ។ ព្រលឹមឡើង បើក​ Internet មើលវេបសាយរបស់ Euro ក៏ឃើញថា ២-០ ទៅហើយ។ អញ្ចឹងទេ បានសេចក្តីថា មកដល់​ម៉ោងនេះ ខ្ញុំកំពុងចាញ់គេ ៣ ប្រកួតទៅហើយ។ មិនមែនភ្នាល់​ដាក់​លុយ​អី​នោះ​ទេ គ្រាន់តែថា…