សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ពិធីប្រារព្ធខួបទី១០ ទិវាអតីតយុទ្ធជនកម្ពុជា

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។ បងប្អូនអតីតយុទ្ធជនទាំងអស់ជាទីមេត្រី។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំសូមសំដែងនូវសេចក្ដីរីក រាយ និងអបអរសាទរក្នុងទិវាខួបលើក​ ១០ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ដែលត្រូវបានប្រារព្ធឡើង យ៉ាងអធិកអធមនាពេលនេះ។ ទិវានេះ ពិតជាមានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជាតិខ្មែរ ដើម្បីសំដែង នូវការអរគុណចំពោះបងប្អូនអតីតយុទ្ធជន និងបងប្អូនវីរអ្នកស្នេហាជាតិយើង ដែលបានបូជាសាច់ស្រស់​ឈាមស្រស់ ពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជានកម្ពុជាយើងនៅគ្រប់​ដំណាក់កាល។ ក្នុងឱកាសជាប្រវត្តិសាស្រ្តនេះ ខ្ញុំសូមលម្អោនកាយគោរពចំពោះវិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជន ដែល បានធ្វើពលីកម្ម ដើម្បីបុព្វហេតុរំដោះជាតិ រំដោះអាយុជីវិត រំដោះសិទ្ធិសេរីភាព ការពារជាតិមាតុភូមិ ជាទី សេ្នហារបស់យើង និងសូមផ្ដាំផ្ញើការសាកសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់លំដាប់ ថ្នាក់ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមក្នុងបុព្វហេតុជាតិមាតុភូមិនៅទូទាំងប្រទេស និងកំ ពុងបេសកកម្មថែរក្សាសន្ដិភាព ក្នុងគោលដៅមនុស្សធម៌ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ រហូតចប់] សំដែងនូវទុក្ខក្រៀមក្រំក្នុងការបាត់បង់ឯកឧត្តម មាស ក្រូច និងទាហាន ៤ នាក់ នៅអាហ្វ្រិកកណ្ដាល ជាមួយនឹងការរីកររាយរបស់យើងនៅថ្ងៃនេះ…