សេចក្ដីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

• “… និស្សិតមកពីបរទេសរៀននៅសាលានេះច្រើន […] ១៥៨ នាក់ ដោយក្នុងនោះមកពីឡាវ កូរ៉េ វៀតណាម ជប៉ុន ចិន បារាំង បង់ក្លាដេស ម៉ារ៉ុក អង់គ្លេស ម៉ាលី ហ្គាបុង និងទុយនេស៊ី … និស្សិតបរទេសមួយចំនួនរៀននៅសាលាដទៃៗ ប៉ុន្តែសាលានេះអាចចាត់ទុកថា ជាសាលាដែលទាក់ទាញបាននូវការយកចិត្តទុកដាក់មករៀនពីសំណាក់និស្សិតបរទេស …”
• “… ឆ្នាំនេះទឹកធ្លាក់លឿនជ្រុលហួស។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការប្រមូលផលរដូវវស្សាបានជាង ២ លានហិកតាហើយ លើផ្ទៃដីដែលធ្វើបានចំនួន ២ លាន ៧ សែនហិកតា […] ស្រូវវស្សានឹងមិនមានផលប៉ះពាល់ដោយសារការខ្វះទឹកទេ ប៉ុន្តែស្រូវប្រាំងនៅកន្លែងមួយ ចំនួនខ្វះខាតទឹក … ខ្ញុំព្រះករុណាខ្ញុំចេញសារាចរអំពាវនាវឱ្យកសិកររបស់យើងធ្វើស្រូវប្រាំងតែមួយដងបានហើយ …”
• ” … ខ្ញុំតែងតែផ្តល់អនុសាសន៍ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សិក្សាបែងចែកតំបន់ដាំដុះ។ តំបន់ខ្លះអាចធ្វើដំណាំផ្សេង(ពីស្រូវ)បាន […] ពិសេស តំបន់ដែលខ្វះខាតទឹក គប្បីប្រែវាទៅជាតំបន់ដែលដាំនូវអ្វីដែលអាចទទួលផលបានខ្ពស់ជាង ហើយប្រើទឹកតិចជាង …”
• “… គោលនយោបាយឧស្សាហកម្ម ទី ១ គឺកែច្នៃផលិតផលកសិកម្មរបស់កម្ពុជា ដែលមានស្រាប់ មិនទាមទារទុនធំពេកហើយសហគ្រាសធុនតូច និងមធ្យមត្រូវដំណើរការទាំងអ្នកក្នុងស្រុក និងក្រៅស្រុក។ ជិតចូលឆ្នាំខ្មែរ ខ្ញុំត្រូវជួបសហគ្រាសធុនតូច និងមធ្យម […] យើងចង់បានអ្នកវិនិយោគលើជ័រកៅស៊ូ កាហ្វេ ។ល។ និង ទី២ គឺការវិនិយោគផ្នែកឧស្សាហកម្មបច្ចេកវិទ្យា។ ទោះបីយើងនៅរក្សាឧស្សាហកម្មអតិពលកម្មប្រើកម្លាំងពលកម្មច្រើន ដូចជាវិស័យកាត់ដេរ ប៉ុន្តែយើងក៏ត្រូវទាញយកឧស្សាហកម្មជំនាញខ្ពស់ …”

សម្ដេចតេជោ ហ៊ុន សែន, ចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ២៦ ធ្នូ ២០១៩

សុន្ទរកថា និងសង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៩ និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស

ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៩ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងពិធីបិទមហោស្រព សិល្បៈយុវជនទូទាំង​ប្រ​ទេសលើកទី ៣ នាឱកាសនេះ។ ទិវាវប្បធម៌ជាតិ ៣ មីនា គឺជាទិវាដ៏មានសារសំខាន់របស់ជាតិ ដែលត្រូវ​បាន​ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងន័យបំផុសមនសិការ និងស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ជាតិដ៏​សម្បូរបែប​របស់ខ្មែរយើង ឱ្យជ្រាបចូលក្នុងស្រទាប់ប្រជាជាតិខែ្មរគ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុង និងក្រៅប្រទេស ពិសេស​ក្មួយៗ​​យុវជនដែលជាអ្នកបន្តវេនក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ។ ការប្រារព្ធទិវានេះគឺជា ចលករ​មួយ​ជំរុញលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន វិស័យឯកជន អង្គការសង្គមស៊ីវិល បងប្អូនជនរួមជាតិ រួមគ្នាផ្សព្វ​ផ្សាយ និងបញ្ជ្រាបអំពីសិល្បៈវប្បធម៌ជាតិ បង្កើនការចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ខ្មែរ ដែលជា​អត្ត​សញ្ញាណ​ជាតិ​ប្រកប​ដោយកិត្យានុភាព និងភាពថ្លៃថ្នូរ។ ដូចបានបានគូសបញ្ជាក់មុននេះថា ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំនេះ គឺនៅតែរក្សាប្រធានបទ «យុវជន​ដើម្បី​វប្ប​ធម៌ជាតិ» ដូចឆ្នាំមុនៗដែរ ក្នុងគោលបំណងជំរុញឱ្យយុវជន ដែលជាអ្នកបន្តវេនបានចូលរួមដោយ​ផ្ទាល់កាន់​តែស៊ី​ជម្រៅ និងកាន់ថែមទៀត ក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ។ បនែ្ថមលើសកម្មភាពមហោ​ស្រព​សិល្បៈយុវជនទូទាំងប្រទេស ដែលបានប្រារព្ធ និងត្រូវបិទនាពេលនេះ ខ្ញុំក៏សូមថ្លែងនូវការ​គាំទ្រចំពោះ​ការ​រៀបចំឱ្យយុវជន…

សុន្ទរកថា និងសេចក្តីអធិប្បាយ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «ការបញ្ជ្រាបទស្សនាទានសីលធម៌សាសនា ដើម្បីសុខដុមនីយកម្មនៅកម្ពុជា»

សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ