ការដកស្រង់សង្កថា ក្នុងពិធីផ្តល់រង្វាន់ដល់ជ័យលាភី កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា

ដូចដែលឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា បានឃើញហើយថា ដោយ​ផ្ដោត ទៅលើការយកចិត្តទុកដាក់ទាក់ទងជាមួយនឹងបញ្ហាយុវជន ជាពិសេស គឺការកសាងនូវអំពើល្អ ថ្ងៃនេះមាន​ វត្ត​មាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ក៏ដូចជាថ្នាក់ដឹកនាំ និងផ្នែកដទៃទៀត ក្នុងហ្នឹង​ក៏​មាន​អ្នក​​បង ឌី សាវេត ផង ដែលជាសិល្បករជើងចាស់មួយរូប តាំងពីខ្ញុំតូចៗ ឯណោះ រួមដោយ​សិល្បករ សិល្ប​ការិនី កីឡាករមួយចំនួន និងលោកឧកញ៉ា បណ្ដាក្រុមហ៊ុន សប្បុរសជន ក៏ដូចជាមាតា​បិតា​របស់​ជ័យ​លាភី។ អ្វីទៅដែលយើងចង់បានពីការបង្កើតនូវគំនិតផ្ដួចផ្ដើមបែបនេះ? យើងបានធ្វើ ៥ វគ្គ រួច​មក​ហើយ ហើយ​នេះ​ជា​វគ្គទី ៦ ដែលបើកឱកាសសម្រាប់ការចូលរួមរបស់យុវជន។ មានសំណួរជាច្រើន​ដែល​បាន​ដាក់មក។ ​ខ្ញុំ​អាច​នឹងចែករំលែកដោយការ​ឆ្លើយតប និងទទួលយកនូវសំណូមពរមួយចំនួន ដោយ​សារ​តែនៅ​ក្នុង​កម្ម​វិធី​នេះ ស្ថិតនៅក្នុង​ Page Facebook របស់ខ្ញុំផ្ទាល់។ យើងមិនអាចបណ្ដោយ​អោយ​មាន​ការវៀចវេរណាមួយនៅក្នុងដំណើរ​នៃការប្រឡងប្រជែងរបស់យើងបានទេ។ ប្រធានបទ ៥ សម្រាប់កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា”, ការពង្រីកប្រធានបទទៅវិស័យអប់រំ និងសុខាភិបាល…

សេចក្តីដកស្រង់សង្កថា ពិធីចែកវិញ្ញាបនបត្រមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ សាលាភូមិន្ទរដ្ឋបាល

ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមក​ចូលរួមក្នុង​ការ​ចែកសញ្ញាបត្រ ចំពោះ​និស្សិត ថាសិស្ស​អញ្ចឹង​ទៅ​ចុះ ដែលបានបញ្ចប់ការសិក្សា និង​បើក​វគ្គ​សិក្សាថ្មី សម្រាប់សាលាភូមិន្ទ​រដ្ឋបាល​របស់យើង។ ពិតជា​មាន​ការ​រីករាយ​ណាស់ ដោយសារ​យើង​បានធ្វើកិច្ចការជាបន្តបន្ទាប់ នៅក្នុងការ​បណ្តុះ​បណ្តាលធនធាន​មនុស្ស ជាពិសេស​ទាក់​ទងជាមួយមន្ត្រីតែម្តង។ អបអរសាទរជ័យលាភី និងប្រកាសបើកវគ្គថ្មី ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោត​សរសើ​ចំពោះ​វឌ្ឍនភាពនៃសាលានេះ ដែល​បាន​ខិតខំប្រឹងប្រែង ក្នុង​ការបណ្តុះ​បណ្តាល​​ធនធាន​មនុស្ស សម្រាប់បំពេញអោយតម្រូវ​ការនៃម​ន្ត្រីគ្រប់​ទី​កន្លែង ហើយជាពិសេសការធ្វើ​កម្មសិក្សា​​ទំាង​ឡាយ សម្រាប់មន្ត្រីរបស់យើង។ ឯកឧត្តមរដ្ឋមន្ត្រី ពេជ្រ ប៊ុន​ធិន បានធ្វើរបាយការណ៍​រួច​ហើយ ពាក់ព័ន្ធជាមួយនឹងវឌ្ឍនភាពនេះ។ កាសែត ខេមបូឌាដេលី ​ចុះផ្សាយ​រឿង​សមុទ្រ​ចិនខាង​ត្បូង។ គ្រោងនៅក្នុង iPhone នេះ ព្រោះ​វា​អត់​មាន​ពេល​​អង្គុយសរសេរ អញ្ចឹងវា​មាន​តែ​ដេក​វ៉ៃ ខ្ញុំព្រះករុណាខ្ញុំ គិតថាថ្ងៃនេះ ចង់​ថ្លែង​សារច្រើននៅក្នុង​ក្របខណ្ឌ​ជាផ្ទៃក្នុង ក៏ប៉ុន្តែថ្ងៃនេះ បាឋកថា​មួយ​គឺប្រ​ហែល​ជាមានតម្លៃ ដែលជា​សាស្ត្រាចារ្យ​ចុងក្រោយសម្រាប់អ្នកចូលរួមរៀនសូត្រនៅទីនេះ ហើយក៏​ចែក​រំលែក​ទៅ​ដល់​​អាស៊ាន និងបណ្តា​ប្រទេសជាដៃគូដទៃទៀត ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។ ​ខ្ញុំព្រះ​ករុណាខ្ញុំ មិន​អាចនឹងមិនថ្លែងនៅ​ក្នុង​​ថ្ងៃនេះបានទេ។ ថ្ងៃនេះ កាសែត​ ខេមបូឌាដេលី​ បាន​លើកឡើងថា «កម្ពុជាធ្វើអោយ​ខូច​កិច្ច​ប្រជុំអាស៊ាន​មួយទៀត ទាក់ទងនឹងបញ្ហា​សមុទ្រចិន​ខាង​ត្បូង» ដូច្នេះ បាឋកថា​ថ្ងៃ​នេះ គឺជា​គោល​ជំ​ហរ​របស់ជាតិកម្ពុជា ដើម្បីផ្ញើជូនទៅចំពោះអ្នក​សរសេ​រទំាងឡាយ…