សុន្ទរកថានិងសេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន បិទសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ “អគារមន្ទីរពិសោធន៍ជាតិសំណង់””

[ចាប់ផ្តើមសេចក្តីអធិប្បាយ ១] ខ្ញុំគួរតែរំលឹកចំពោះអ្នកសារព័ត៌មាន ក៏ដូចជាខុទ្ទកាល័យរបស់ខ្ញុំ … ដោយសារតែមួយរយៈពេលកន្លងទៅ ខ្ញុំចេះតែឆ្ងល់ថានៅ(មុន)ពេលដែលខ្ញុំបានថ្លែងចប់ (ក៏ឃើញថា)អត្ថបទសុន្ទរកថារបស់ខ្ញុំទាំងស្រុង (ត្រូវបាន)ផ្សាយលើគេហទំព័រនៃបណ្តាស្ថានីយវិទ្យុ ទូរទស្សន៍ និង(ប្រព័ន្ធសង្គម)អនឡាញស្រេចទៅហើយ។ អញ្ចឹងខ្ញុំសុំឲ្យបញ្ចប់បញ្ហានេះ ជាពិសេសខុទ្ទកាល័យរបស់ខ្ញុំ ក៏ដូចជាស្ថាប័នដែលមានការទទួល(សុន្ទរកថា)។ ខ្ញុំមិនមែនអាននូវសុន្ទរកថាដែលបានព្រាងទុកទាំងស្រុងនោះទេ។ ជួនកាលខ្ញុំមានអត្ថាធិប្បាយ។ ខ្ញុំក៏មិនយល់ដែរថា ហេតុអ្វីបានសុន្ទរកថារបស់ខ្ញុំនេះធ្លាក់ទៅក្នុងដៃអ្ន​កសារព័ត៌មានលឿនម្ល៉េះ? តើខុទ្ទកាល័យហ្នឹង ឬក៏អ្នកធ្វើការឲ្យខ្ញុំហ្នឹង វាយ៉ាងម៉េច? … ខ្ញុំគ្រាន់តែបញ្ជាក់។ សារព័ត៌មានទាំងអស់ គ្មានសិទ្ធនឹងយកសុន្ទរកថារបស់ខ្ញុំ ដែលខ្ញុំត្រូវអាន និយាយនៅទីនេះឬនៅកន្លែងណាក៏ដោយ បន្តការផ្សាយទៀតទេ … លើកលែងតែជាសារ គេហៅសារ ដូចជាសារបើកបវេសនកាលអីជាដើម អាចយកទៅផ្សាយចុះ។ ប៉ុន្តែនៅ ពេលដែលខ្ញុំមកនិយាយអញ្ចឹង គឺ(ខ្លឹមសារ)វាខុសគ្នារវាងយើងកំពុងតែនិយាយជាមួយនឹងអត្ថបទដែលយើងបានព្រាងហើយស្រេច។ ខ្ញុំមិនមែនចេះតែអានទៅតាមអ្វីដែលគេសរសេរនោះទេ។ ខ្ញុំសុំឲ្យបញ្ឈប់អំពីករណីហ្នឹង មុននឹងពេលដែលខ្ញុំចាប់ផ្តើម។ [ចប់សេចក្តីអធិប្បាយ ១] ថ្ងៃនេះ​ ខ្ញុំមានសេចក្តីរីករាយ ដែលបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និង លើក​ទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​ សំណង់​ ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់  “​ អគារមន្ទីរពិសោធន៍ជាតិសំណង់…

ការដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី នៃសាលារាជធានីភ្នំពេញ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃនាយក សម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាង កញ្ញា! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មី នៃសា លា​រាជធានីភ្នំពេញ។ សុំអភ័យទោសផងដែរ កាលកំណត់មុននោះ គឺយើងយកព្រឹកថ្ងៃទី ៤ ខែ មេសា គឺ​ពី​ម្សិល​មិញនេះ ក៏ប៉ុន្តែ ដោយសារតែរដ្ឋសភាបានដាក់កម្មវិធីប្រជុំ នៅថ្ងៃទី ៤ យើងក៏បានលើកកម្មវិធី​ មក​ថ្ងៃ​ទី​ ៥ នេះវិញ។ ជាង ៣០ ឆ្នាំ ឈរជើងនៅក្នុងរាជរដ្ឋាភិបាលមិនដាច់រយៈ ពិតជាមានការរីករាយ ជាមួយនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីនេះ។ ខ្ញុំព្រះករុណាខ្ញុំ នៅចង​ចាំ​បានថា ទីស្តីការគណៈរដ្ឋមន្ត្រីចាស់របស់យើងនោះ គឺជាទីកន្លែងធ្វើការដំបូងរបស់សាលាក្រុង។ ពេល​នោះ មិនមែនតាមការកត់ត្រាដែលបានបញ្ជូនមកខ្ញុំព្រះករុណា(ខ្ញុំ)នេះទេ។ និយាយអញ្ចឹង គឺខុសហើយ។ ចាប់ផ្តើមដំបូង គេហៅគណៈកម្មការយោធាគ្រប់គ្រង។ ឯកឧត្តម ឃឹម ប៉ុន ចាំច្បាស់រឿងហ្នឹង។ នេះ​វង្វេង​ប្រវត្តិ​សាស្ត្រហើយ។ អ្នកធ្វើឲ្យខ្ញុំនេះ វង្វេងប្រវត្តិសាស្ត្រ។ ដាក់ថា…