ដកស្រង់ប្រសាសន៍ជាសារសំឡេងផ្ញើជូន អភិបាលរាជធានី-ខេត្ត និងមន្រ្តីអប់រំទាំងអស់ ពាក់ព័ន្ធការប្រើប្រាស់កាតចាក់វ៉ាក់សាំងនៅតាមបណ្តាសាលារៀន

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អភិបាលខេត្តរាជធានី ក៏ដូចជាមន្រ្តីក្នុងផ្នែកអប់រំសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ! ដោយសង្កេតឃើញថាកុមារា កុមារី សិស្សរបស់យើងបានប្រើប្រាស់នូវកាតចាក់វ៉ាក់សាំងដើម្បីបង្ហាញសម្រាប់ការចូលរៀននៅពេលដែលខ្លួនចូលរៀន។ ដូចជាខ្ញុំបានបង្ហោះនៅក្នុង Facebook សម្រាប់កុមារា និងកុមារីនៅឯខេត្តសៀមរាប ខ្ញុំគិតថាប្រសិនបើយើងអនុញ្ញាតឲ្យប្រើច្បាប់ដើម សម្រាប់ការបញ្ជូនការពាក់ទៅចូលរៀនបែបនេះ ប័ណ្ណចាក់វ៉ាក់សាំងរបស់យើងអាចនឹងត្រូវខូចខាត ឬបាត់បង់។ ម្យ៉ាងទៀត កុមារា និងកុមារី គឺខ្វះការថែទាំ ហើយប្រសិនបើមានមេឃភ្លៀងក៏អាចនឹងជួបការលំបាក។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យមានការពិចារណា បន្ទាប់ពីនេះទៅ គប្បីប្រើប្រាស់ប័ណ្ណដែលថតចម្លង ហើយរក្សាប័ណ្ណដើមទុកនៅឯផ្ទះដោយសុវត្ថិភាព។ ហើយប័ណ្ណថតចម្លងនេះ គឺសម្រាប់ប្រើប្រាស់ពេលដែលសិស្សទៅរៀន។ ធ្វើយ៉ាងដូច្នេះដើម្បីចៀសវាងការបាត់ប័ណ្ណ ឬខូចខាតប័ណ្ណច្បាប់ដើម។ ដូច្នេះ ខ្ញុំសូមស្នើឲ្យឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអភិបាលខេត្តរាជធានីធ្វើការពិនិត្យហើយខិតខំដោះស្រាយបញ្ហានេះ យើងអាចថតចម្លងជា ស ខ្មៅ ឬជាពណ៌ ដោយសុំឲ្យលោកគ្រូ អ្នកគ្រូ សាលារៀននីមួយៗជួយរៀបចំថត។ គ្រួសារនីមួយៗដែលមានលទ្ធភាពថតក៏សុំថត។ ហើយក្នុងករណីដែលគ្រួសារពុំមានលទ្ធភាពថតទេ អាចឲ្យសាលាជួយថតសម្រាប់ឲ្យសិស្សប្រើប្រាស់នូវកាតចាក់វ៉ាក់សាំង(ច្បាប់កូពី)នេះ។ ម្យ៉ាងទៀត ខ្ញុំសុំយកឱកាសនេះ ដើម្បីជម្រាបជូនចំពោះក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជាក្រសួងការពារជាតិសម្រាប់ផ្នែកចាក់វ៉ាក់សាំង…

សារពិសេស ពាក់ព័ន្ធ ការបើកសាលារៀនឡើងវិញនៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិច នៃជំងឺកូវីដ-១៩

  ផ្ញើជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម លោកជំទាវ អភិបាលខេត្ត-រាជធានី! ការបិទសាលានាពេលកន្លងមក ដើម្បីការពារអាយុជីវិតគ្រូបង្រៀន សិស្សានុសិស្សពីជំងឺកូវីដ-១៩ កន្លងទៅខ្ញុំបានផ្តល់មតិខ្លះៗ ជូនទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ពាក់ព័ន្ធជាមួយនឹងបញ្ហាការបើកសាលារៀនឡើងវិញ។ កន្លងទៅយើងបានបិទសាលារៀនរបស់យើង គឺសំដៅការពារចំពោះគ្រូបង្រៀន ក៏ដូចជា កុមារា/រី សិស្សានុសិស្សរបស់យើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះជាការចាំបាច់ ដើម្បីនឹងការពារអាយុជីវិត សម្រាប់គ្រូបង្រៀន យុវជន/នារី និងកុមាររបស់យើង ប៉ុន្តែ អាស្រ័យដោយពិនិត្យឃើញថា នៅទូទាំងប្រទេសរបស់យើងជំងឺកូវីដ-១៩ បានឆ្លងដាច់ដោយដុំ ហើយប្រមូលផ្តុំនៅតាមទីក្រុង (និង/ឬ)ទីប្រជុំជនភាគច្រើន។ ឯតំបន់ជនបទ គឺហាក់ដូចជាបានកើតឡើងតិចតួចណាស់ ហើយខេត្តខ្លះស្ទើរតែពុំមានទៀតផង ប៉ុន្តែ សាលាទាំងនោះយើងក៏បានបិទផងដែរ។ ស្នើរដ្ឋមន្ត្រីក្រសួងអប់រំពិភាក្សាជាមួយបណ្តារាជធានី-ខេត្ត បើកសាលានៅទីតាំងដែលពុំមានការឆ្លង ខ្ញុំស្នើឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយនឹងបណ្តាខេត្ត-រាជធានី ដើម្បីកំណត់បើកសាលារៀននៅតាមទីតាំងមួយចំនួន ដែលពុំមានជំងឺឆ្លងកើតឡើង។ យើងកំពុងចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យអាយុពី ១២ ឆ្នាំ-១៨ ឆ្នាំ។ ស្ថានភាពចាក់វ៉ាក់សាំងមកដល់ពេលនេះ ក្នុងចំណោមកុមារ និងយុវវ័យ ដែលមានអាយុពី…