សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកីឡាករ កីឡាការិនី គ្រូបង្វឹក និងអ្នកដឹកនាំក្រុមកីឡា មុននឹងចូលរួមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ/ការិនី ដែលបានចូលរួមក្នុងឱកាសនេះ! ខ្ញុំមានសេចក្ដីសប្បាយរីករាយដែលថ្ងៃនេះ ខ្ញុំបានធ្វើកិច្ចការដែលខ្ញុំធ្លាប់បានធ្វើកន្លងទៅ គឺការជូនដំណើរកីឡាករ/ការិនីរបស់យើងដើម្បីចេញទៅប្រកួត។ ការខុសគ្នានៅត្រង់ថា មុននេះគឺជួបជុំគ្នាមុនពេលចេញទៅប្រកួតគឺអ្នកទាំងអស់​គ្នាចេញទៅក្រៅប្រទេស។ តែខ្ញុំគិតថាការជូនដំណើរនៅវិមានសន្ដិភាពសម្រាប់ការចេញទៅប្រកួតគឺវាជាការជូនដំណើរ​មួយសម្រាប់ការធ្វើដំណើរទៅកាន់ទីកន្លែងដែលខ្លួនត្រូវប្រកួត។ (១) ធ្វើប្រធានប៉ារ៉ាអូឡាំពិក លើកទឹកចិត្តជនពិការ ខ្ញុំមានការសប្បាយរីករាយ ​ដោយអ្នកទាំងអស់គ្នាដឹងថា ​ប៉ារ៉ាអូឡាំពិកដែលអ្នកទាំងអស់គ្នាជាសមាជិក​ តើប្រ​ធានជាអ្នកណា? គឺអ្នកកំពុងនិយាយនេះឯង។ ខ្ញុំធ្លាប់បានពន្យល់ហើយថា មូលហេតុដែលខ្ញុំ​ទទួល​យកនូវតួនាទីនេះ គឺខ្ញុំចង់លើកទឹកចិត្តនិងការផ្ដល់នូវការប្ដេជ្ញាចិត្តសម្រាប់ជនពិការទាំងអស់។​ ​យើងពិការរាង្គកាយ ពិការផ្នែកនេះឬពិការផ្នែកនោះ ក៏ប៉ុន្ដែយើងមិនបានពិការផ្លូវចិត្តទេ។ ខ្ញុំនៅតែចាត់ទុកខ្លួនឯងជាជនពិការម្នាក់​ ក៏ប៉ុន្ដែខ្ញុំអាចធ្វើអ្វីៗបាន រាប់ទាំងកាន់តំណែងជានាយករដ្ឋមន្ដ្រីដែលយូរ​ជាងគេនៅលើពិភពលោក។ អញ្ចឹងអ្នកទាំងអស់គ្នាក៏មានលទ្ធភាពដើម្បីធ្វើកិច្ចការនេះកិច្ចការ​នោះ។ អ្នកទាំងអស់គ្នាបានធ្វើកិច្ចការដ៏ល្អក្នុងវិស័យកីឡាតាំងពីការកកើតនៅឆ្នាំ១៩៩៧ រហូតមកដល់ពេលនេះ។ ​ខ្ញុំសូមអរគុណឯកឧត្តម យី វាសនា ដែលបានធ្វើកិច្ចការដ៏ល្អជំនួសឲ្យខ្ញុំ។ ខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីនឹងគ្រប់គ្រងនិងធ្វើការនេះទេ។ (២) ចាយតិច តែបានផលលើសពីការគិតទុក ខ្ញុំក៏អរគុណផងដែរ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា ដែលបានផ្ដល់នូវការគាំទ្រ ជាពិសេសរយៈពេលនៃការហ្វឹកហាត់កន្លងទៅនេះ។ ខ្ញុំបាន​ឃើញសកម្មភាពជួយផ្សព្វផ្សាយនានាតាមបណ្ដាស្ថានីយទូរទស្សន៍ឬអនឡាញ ពាក់ព័ន្ធនឹងការហ្វឹកហាត់​របស់កីឡាករ/ការិនី ដើម្បីត្រៀមប្រកួតក្នុងក្របខណ្ឌអាស៊ានប៉ារ៉ាហ្គេមផង និងក្នុងក្របខណ្ឌក្នុងឋានៈយើង​ជាម្ចាស់ផ្ទះផង។ ខ្ញុំគួរតែរំលេចបន្ដិចអំពីស្ថានភាពរួមរបស់យើងទាក់ទិននឹងកីឡាដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅនេះ។ សម្ដេចពិជ័យសេនា ទៀ…

ការដកស្រង់សេចក្តីអធិប្បាយ ពិធីសំណេះសំណាលជាមួយកីឡាករ/រិនី ប៉ារ៉ាអូឡាំពិក និងបំពាក់ មេដាយកីឡាករប្រកួតនៅសាធារណរដ្ឋកូរ៉េ

អបអរសាទរ ចំពោះកីឡាករជនពិការ ដែលទទួលបានមេដាយ ថ្ងៃនេះ យើងពិតជាមានការរីករាយ ហើយរួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ខ្ញុំសូមសំដែងនូវការអបអរ ចំពោះ កីឡាករ យ៉ាវ វណ្ណៈ ដែលបានទទួលមេដាយមាសជូនជាតិមាតុភូមិរបស់យើង សូមអបអរសាទរ (និង) ក្រោកឈរឡើង ហើយក៏សូមអ្នកគ្រូរបស់ យ៉ាវ វណ្ណៈ គឺអ្នកគ្រូ នៅ លក្ខិណា បង្ហាញខ្លួនផងដែរ។ អបអរសាទរផងដែរជាមួយ លោក យ៉យ កុសល ដែលទទួលមេដាយសំរិទ្ធពីការប្រកួត។ អរគុណណាស់។ អង្គុយចុះ។ ក៏អប​អរ​សា​ទរ​ជាមួយនឹងគ្រូបង្វឹកទាំងអស់ ដែលថ្ងៃនេះមានវត្តមាន ខ្ញុំពិតជាមានមោទនភាព ហើយធ្លាប់បាននិយាយ​ថា កីឡាជនពិការរបស់យើង ប៉ារ៉ាឡាំពិក បញ្ជូនកីឡាករទៅតិច ប៉ុន្តែ ទទួលបានមេដាយគ្រប់កម្រិតបាន​ច្រើន។ នេះមិនមែនជាការបន្តុះបង្អាប់ជាមួយនឹងកីឡា ដែលមិនមែនជាជនពិការនោះទេ ក៏ប៉ុន្តែ វាជារឿងពិត​យ៉ាង​ដូច្នេះ។ យើងទៅ ២០ នាក់ បានមេដាយដល់ទៅ ១០ នាក់ ក្នុងពេលដែលយើងទៅឯណោះ ប្រកួតអ្នក​ដែល​មិន​មែនពិការ ជួនកាលទៅ ៣០០ នាក់ បានមេដាយ ១០…

សង្កថា ក្នុងពិធីជួបជុំពិសារភោជនាហារ ជាមួយកីឡាករ និងកីឡាការិនី

ជួបជុំដើម្បីផ្សារភ្ជាប់ រវាងថ្នាក់ដឹកនាំ និងកីឡាករ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ថ្ងៃនេះ ខ្ញុំនឹងភរិយាពិតជាមានការរំភើប ដែលបាន​មក​ជួបជុំជាមហាគ្រួសារ ជាមួយកីឡាករ កីឡាការិនី គ្រប់ប្រភេទរបស់យើងតាមការគ្រោងទុក។ ដំបូង​សូម​អភ័យ​ទោសពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ កីឡាការិនី និងថ្នាក់ដឹកនាំ​កី​ឡា​ទាំងអស់ ដែលឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តីមួយចំនួន ដែលគ្រោងនឹងមកចូលរួម មិនទាន់​បាន​​មកដល់ទីនេះ ដោយសារពេលនេះសភាកំពុងដំណើរការប្រជុំ យោងទៅលើការចាំបាច់ នៃការអនុម័ត​ច្បាប់​សហ​ជីព។ ប្រហែលជាការប្រជុំនេះ អូសបន្លាយរហូតទៅដល់ម៉ោង ៧ ឬ ម៉ោង ៨ យប់ឯណោះ។ ប៉ុន្តែ អវត្ត​មាន​របស់ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តីទាំងនោះ មិនរំខានទៅដល់ការជួបជុំគ្នាដែល​បាន​គ្រោង​ទុក​រួចមកហើយនេះទេ ដោយពេលនេះ ក៏មានឯកឧត្តម ទេសរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំដទៃទៀត​បាន និង​កំពុង​ចូល​រួមនៅទីនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន, ឯកឧត្តម ថោង ខុន, ឯកឧត្តម…