សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ពិធីបើកការដ្ឋានស្ដារ និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ ៣១ និងផ្លូវជាតិលេខ ៣៣ ប្រវែងសរុប ១០៦ គីឡូម៉ែត្រ

(១) ការបោះឆ្នោតគាំទ្រជាបន្តបន្ទាប់ផ្ដល់ឱកាសឱ្យគណបក្សប្រជាជននិងខ្លួនខ្ញុំ មានឱកាសតបស្នងសងគុណចំពោះប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស មុននឹងចូលដល់បញ្ហាផ្លូវ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ ថ្លែងនូវការនឹករលឹកនិងអរគុណចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពត ដែលកាលពីខែមិថុនាកន្លងទៅនេះ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ធ្វើឱ្យគណបក្សប្រ ជាជនឈ្នះភ្លូកទឹកភ្លូកដី។ សង្ឃឹមថា បងប្អូននឹងបន្តបោះឆ្នោតអោយគណបក្សប្រជាជនជាបន្តទៀតនៅក្នុងខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ដោយសារតែការបោះឆ្នោតគាំទ្រជាបន្តបន្ទាប់នោះហើយ ដែលផ្ដល់ឱកាសឱ្យគណបក្សប្រជាជន ឱ្យខ្លួនខ្ញុំ មានឱកាសតបស្នងសងគុណចំពោះប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស និយាយជារួមនិងនិយាយដោយឡែកគឺចំពោះខេត្តកំពត។ (២) ផ្លូវលេខ ៣១និងផ្លូវលេខ ៣៣ ដែលមានប្រវែងសរុបជាង ១០៦ គីឡូម៉ែត្រ របៀងសំខាន់មួយនៃទំនាក់ទំនងសេដ្ឋកិច្ច និងតភ្ជាប់ពីវៀតណាមទៅកាន់ព្រះរាជាណាចក្រថៃ ថ្ងៃនេះ យើងបើកការដ្ឋានដើម្បីលើកកម្រិតគុណភាពនូវផ្លូវលេខ ៣១និងផ្លូវលេខ ៣៣ ដែលមានប្រវែងសរុបជាង ១០៦ គីឡូម៉ែត្រ ដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ ទាក់ទិនជាមួយការតភ្ជាប់របស់យើង។ ផ្លូវនេះមានសារសំខាន់តភ្ជាប់ទៅទិសនារតី ប៉ែកមាត់សមុទ្រ។ ​គេអាចមើលឃើញថាផ្លូវនេះបានតភ្ជាប់ចាប់តាំងពីខេត្តតាកែវ មកកាន់ខេត្តកំពត, កែបនិងរហូតតភ្ជាប់ជាមួយវៀតណាម ដែលជារបៀងសំខាន់មួយនៃទំនាក់ទំនងសេដ្ឋកិច្ច និងជាច្រករបៀងតាមមាត់សមុទ្រដែលតភ្ជាប់ពីវៀតណាមទៅកាន់ព្រះរាជាណាចក្រថៃ តាមទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំពិតជាមានការរីករាយដែលមិនដល់មួយសប្ដាហ៍ទេ ដែលខ្ញុំជាមួយឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រមានិតចិន បើកនូវការដ្ឋានស្ថាបនាលើកកំពស់ផ្លូវគឺផ្លូវលេខ…

សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធមជ្ឈមណ្ឌលកំសាន្ត ព្រីនស៍ ម៉ាណ័រ (Prince Manor), កៀនស្វាយ, កណ្ដាល

មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ជាមជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិដំបូងនៅកម្ពុជា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ នូវមជ្ឈមណ្ឌលកម្សាន្ត “ព្រីនស៍ ម៉ាណ័រ” ដែលស្ថិតនៅក្នុងចំណោមក្រុមហ៊ុន ហៅកាត់ថា “ព្រីនស៍” ដែលមានរហូតទៅដល់ ៣០ ក្រុមហ៊ុនឯណោះ។ ការសម្ពោធរបស់យើងនេះ ធ្វើឡើងនៅក្រោមតំណក់ទឹកភ្លៀង ដែលវាជាទម្លាប់ធម្មតានៅរដូវវស្សារបស់កម្ពុជា បើទោះបីថា យើងមានលំបាកបន្តិចនៅក្នុងពិធីសម្ពោធក្រោមតំណក់ទឹកភ្លៀង ក៏ប៉ុន្តែ កសិកររបស់យើងនៅទូទាំងប្រទេសនឹងទទួលពីទឹកភ្លៀងនេះឯង នៅក្នុងវិស័យកសិកម្ម។ បើទោះបីជាភ្លៀងធ្លាក់ ក៏យើងមិនបានលើកពេលវេលានៃការសម្ពោធនេះទេ យើងមានមធ្យោបាយ ដើម្បីនឹងធ្វើពិធីសម្ពោធនៅថ្ងៃនេះ ដើម្បីដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌលមួយ ដែលមានទំហំទឹកប្រាក់រហូតទៅដល់ ៨៦ លានដុល្លារ សហរដ្ឋអាមេរិក។ បើនិយាយទាក់ទិននឹងបញ្ហាមួយចំនួន គឺវាជាលំដាប់អន្តរជាតិលើកដំបូងនៅក្នុងប្រទេសរបស់យើងផងដែរ។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានការទាក់ទាញ ទាំងភ្ញៀវជាតិ/អន្តរជាតិ ខ្ញុំពិតជាមានការកោតសរសើរជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ព្រីនស៍ ដែលមានអ្នកឧកញ៉ា ជិនស៊ី ជាអគ្គនាយកនៅក្នុងដំណើរការដឹកនាំ ក្នុងការវិនិយោគនៅកម្ពុជា ដែលមានទំហំទឹកប្រាក់រាប់ពាន់ លានដុល្លារសហរដ្ឋអាមេរិក រួចទៅហើយៗ ក៏បានចំណាយទឹកប្រាក់រហូតទៅដល់ជាង ៨៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកសាងនូវមជ្ឈមណ្ឌលមួយនេះ។ អម្បាញ់មិញ លោកនាយក…

សុន្ទរកថាគន្លឹះ និងមតិបូកសរុប ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល វិស័យឯកជន លើកទី ១៨

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១] អរគុណលោក ឧកញ៉ា វ៉ាន់ ស៊ូអៀង ដែលបានធ្វើបទអន្តរាគមន៍ និងលើកជាសំណើ។ មុនចូលដល់ការបូកសរុបរបស់ខ្ញុំ ខ្ញុំចាប់អារម្មណ៍បន្តិច។ វាគ្មិនទាំង ៣ ឧកញ៉ា គិត ម៉េង ទាំងលោក ប្រ៊េដតុន ស្ការ៉ូនី និង លោក វ៉ាន់ ស៊ូអៀង សុទ្ធតែបានចាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងដំណើរការឡើងវិញ ឲ្យទៀងទាត់ប្រចាំឆ្នាំ នូវ(វេទិកា)រាជរដ្ឋាភិបាល និងវិស័យឯកជន។ ខ្ញុំសុំទទួលយកនូវការពេញចិត្ត ជាមួយនឹងការរៀបចំបែបនេះ បើទោះបីជាក្រុមការងារ បានដោះស្រាយជា​មួយគ្នាហើយក៏ដោយ។ ក៏ប៉ុន្តែ ការជួបជុំប្រចាំឆ្នាំនៅតែមានការចាំបាច់ ដូច្នេះ សុំឲ្យឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តម សុខ ចិន្តា ត្រូវធ្វើពិធីនេះ តាមទម្លាប់ធម្មតា។ យើងគួរត្រូវនៅខែ កុម្ភៈ ឬខែ មីនា ប៉ុន្តែ ខែ កុម្ភៈ គឺល្អ​ជាង។ យើងត្រូវគិតថា ខែ កុម្ភៈ ក៏ត្រូវមានបុណ្យទានមួយចំនួន សម្រាប់អ្នកវិនិយោគិនរបស់យើង។ ខ្ញុំទទួលយកនូវការពេញចិត្តជាមួយនឹងសំណូមពរនេះ។…